ចិន​បដិសេធ​ការចោទប្រកាន់​របស់​អា​មេរិក​អំពី​ការបាញ់ឡា​ហ្សែ​ដាក់​យន្តហោះ​អាមេរិក​

3156
ចែករម្លែក
  • 49
    Shares

​សហរដ្ឋអាមេរិក​បាន​ប្តឹង​តវ៉ា​ទៅ​ចិន​ជា​ផ្លូវការ​បន្ទាប់​ពី​ខ្លួន​អះអាងថា​ជនជាតិ​បាន​ចិន​តម្រង់​ឡា​ហ្សែ​រដាក់​យន្តហោះ​យោធា​អា​មរិក​នៅ​ជិត​ប្រទេស​ជី​បូ​ទី​នៅ​ប៉ុន្មាន​សប្តាហ៍​​មកនេះ តែ​ចិន​បាន​បដិសេធ​។​

​ជី​បូ​ទី នៅ​ទ្វីបអាហ្វ្រិក មាន​មូលដ្ឋាន​យោធា​អាមេរិក​មួយ​ជាមួយនឹង​ទាហាន​ប្រមាណ​៤.០០០​នាក់ រួម​មាន​កងកម្លាំង​ប្រតិបត្តិការ​ពិសេស និង​ជា​ទីតាំង​សំរាប់​ចេញ​ប្រតិបត្តិ​​ការ​ទៅយេ​មែននិង​សូ​ម៉ាលី​។​

​យោធា​អាមេរិក​បាន​ខិតខំ​ដោះស្រាយ​ជាមួយ​ឡា​ហ្សែ​រ​តម្រង់​មក​យន្តហោះ​របស់ខ្លួន​អស់​ពេល​រាប់​ទសវត្សរ៍​មក​ហើយ តែ​ក្រសួង​ការពារជាតិ​អាមេរិក​ធ្វើការ​ចោទប្រកាន់​​ពេល​នេះ​រំលេច​អំពី​ការព្រួយបារម្ភ​របស់​អា​មេរិក​ចំពោះ​មូលដ្ឋាន​យោធា​ចិន​មួយ​នៅ​ចម្ងាយ​ប្រមាណ​គីឡូម៉ែត្រ​ពី​មូលដ្ឋានទ័ព​អាមេរិក​នៅ​ជី​បូ​ទី​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោ​ណ លោកស្រី​ដា​ណា វ៉ា​យ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” វា​ជា​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ណាស់​…​យើង​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​ចិន​និង​​យើង​ស្នើ​សុំ​អោយ​ចិន​ស៊ើប​ករណីនេះ​”​។​

​វ៉ា​យ​បាន​និយាយថា ក្រសួង​ការពារជាតិ​អាមេរិក​មាន​ជំនឿ​ថា កម្ម​រស្មី​ឡា​ហ្សែ​រ​នេះ​បាញ់​ដោយ​ជនជាតិ​ចិន​និង​ក្នុង​ប៉ុន្មាន​សប្តាហ៍​មក​នេះ មាន​ឧបទ្ទវហេតុ​របៀបនេះ​ជាង​១០​បាន​កើតមានឡើង​។​បំណង​របស់​វា​មិន​ត្រូវបាន​គេ​ដឹង​។​

​មន្ត្រី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយថា ក្នុង​ឧបទ្ទវហេតុ​មួយ​កាលពី​ខែ​មុន អាកាសយានិក​២​នាក់​នៃ​យន្តហោះ​C-130​បាន​រងរបួស​ភ្នែក​តិចតួច​។​​ឡា​ហ្សែ​កំរិត​យោធា​មក​ពី​មូលដ្ឋាន​ចិន​ត្រូវ​បាន​តម្រង់​កាន់​យន្តហោះ​អាមេរិក​។​

​តែ​ក្នុង​សន្និសីទកាសែត​ខ្លី​មួយ ក្រសួង​ការពារ​ជាតិចិន​បាន​បដិសេធ​ការចោទប្រកាន់​របស់​អា​មេរិក​ថា “​មិន​ពិត​” ហើយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ហួ ជុន​យី​ង បាន​​និយាយថា រដ្ឋាភិបាល​បាន​ធ្វើ​ការត្រួតពិនិត្យ​ហ្មត់ចត់ និង​បាន​ប្រាប់​ទៅ​ភាគី​អាមេរិក​ថា ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​៕ដោយ៖វាសនា

មូលដ្ឋានយោធាចិននិងអាមេរិកនៅជីបូទី