ចិន​បដិសេធ​ដំណើរ​ទស្សនកិច្ច​នៃ​នាវាចម្បាំង​អាម៉េរិក​នៅ​ហុងកុង​

336
ចែករម្លែក

​កង​នាវា​ប៉ា​ស៊ី​ហ្វិ​ច​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​ថា ចិន​បាន​បដិសេធ​ការស្នើ​សុំឲ្យ​នាវា​កងទ័ពជើងទឹក​អាម៉េរិ​ក​ចំនួន​២​គ្រឿង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហុង​​កុង បន្ទាប់​ពី​ប្រទេស​ទាំង​២​នេះ មាន​សង្គ្រាម​ពាក្យសម្តី​ជុំវិញ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​នេះ​។​

​លោក Nate Christensen មេបញ្ជាការ​នាវាចម្បាំង​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​នាវាចម្បាំង USS Green Bay បានគ្រោង​ឈប់​សំចត​នៅ​ទីក្រុង​​ហុងកុង​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​នាវា USS Lake Erie បានគ្រោង​ចត​នៅ​កំពង់ផែ​នៅ​ទីនោះ នៅ​ខែ​ក្រោយ​។

​លោក បាន​និយាយថា ” រដ្ឋាភិបាល​ចិន​បាន បដិសេធ​សំណើ​សម្រាប់​ការធ្វើ​ទស្សនកិច្ច​របស់​នាវា​ទាំង​២​នេះ នៅ​កំពង់ផែ​ហុងកុង​”​។

​នៅពេល​ត្រូវ​បាន​សួរ​ថា​ហេតុអ្វី​បាន​ជា​សំណើ​នេះ​ត្រូវបាន​បដិសេធ​នោះ​នោះ លោក Nate Christensen បាន​បង្វែរ​សំណួរ​នេះ​ទៅឱ្យ​ចិន​ឆ្លើយ​។​

​ការតវ៉ា​ជាច្រើន​សប្តាហ៍​នៅ​ទីក្រុង​ហុងកុង​ពាក់កណ្តាល​ស្វយ័ត​នេះ បាន​កើនឡើង ដោយ​ក្រុមអ្នកតវ៉ា​បាន​រារាំង​និង​ធ្វើឱ្យ​អាកាសយានដ្ឋាន​ក្រុង​នេះ​មិន​ដំណើរការ​ដល់​ថ្ងៃទី​២ ​កាលពី​ថ្ងៃ​អង្គារ​៕​ដោយ​៖​សុខា​/sn

ចិន​បាន​បដិសេធ​សំណើរ​សម្រាប់​នាវា USS Green Bay(​រូបនេះ​)​ដើម្បី​ចត​នៅ​កំពង់ផែ​មួយ​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​១៧​ខែ​សីហា​