ចិន​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ក្នុង​សមយុទ្ធ​យោធា​

668
ចែករម្លែក
  • 775
    Shares

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ចិន​បានបង្ហាញ​រូបភាព​នៃ​កាំជ្រួច​នុយក្លេអ៊ែរ​លឿន​ជាង​សំឡេង Dongfeng-26 ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​និង​វាយប្រហារ​លើ​នាវា​ផ្ទុក​យន្ដហោះ​ដែល​កំពុង​ធ្វើ​បំលាស់​ទី​។​

​វីដេអូ​នៃ​ការបាញ់​កាំជ្រួច​នុយក្លេអ៊ែរ DF-26 នេះ​ត្រូវបាន​ចេញផ្សាយ​ជា​លើកដំបូង​ដោយ​ទូរទស្សន៍​រដ្ឋ CCTV កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដោយ​បង្ហាញ​កងកម្លាំង​រ៉ុក្កែត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ក្នុង​សមយុទ្ធ​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។​

​កាលពី​ដើមខែ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា​យោធា​បាន​ចល័ត​មី​ស៊ី​ល​ជាច្រើន​ទៅកាន់​តំបន់​ខ្ពង់រាប​ភាគ​និរតី​និង​តំបន់​វាល​ខ្សាច់​ដាច់ស្រយាល​របស់​ប្រទេស​នេះ​ដែល​ទំនងជា​ឆ្លើយតប​ទៅនឹង​បេសកកម្ម​មួយ​ពី​នាវា​ពិឃាត​អាមេរិក USS McCampbell ដែល​បាន​បើក​ក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​របាយការណ៍​នេះ​បាន​បង្ហាញថា ច្រមុះ​របស់​កាំជ្រួច​នុយក្លេអ៊ែរ DF-26 មានរ​ចនាស​ម្ព័​ន្ត​រាង​កោណ​ចំនួន​ពីរ​ជាមួយនឹង​ផ្ទៃ​បញ្ជា​ហោះហើរ​រាង​ដូច​ព្រុយ​ត្រី​បួន ដែល​គេ​ផលិតឡើង​នៅ​ជុំវិញ​គល់​នៃ​ក្បាល​គ្រាប់​។​

​អ្នកវិភាគ​យោធា​និង​អ្នកធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​លោក សុង ចុង​ពីង បាន​ប្រាប់​កាសែត Global Times ថា ផ្ទៃ​បញ្ជា​ហោះហើរ​រាង​ដូច​ព្រុយ​ត្រី​បួន​នឹង​ផ្តល់នូវ​ស្ថិរភាព​ប្រសើរ​ជាង​មុន​សម្រាប់​កាំជ្រួច​នុយក្លេអ៊ែរ នៅពេល​វា​ខិតជិត​ដល់​គោលដៅ​ដែលមាន​ចលនា​យឺតៗ ដូចជា​នាវា​ផ្ទុក​យន្តហោះ​ជាដើម​។​

​លោក​សុង​បាន​បន្ថែមថា ម្យ៉ាងវិញទៀត​រចនាសម្ព័ន្ធ​រាង​ដូច​កោណ​ពីរ​នេះ​ផ្តល់ឱ្យ​កាំជ្រួច​នុយក្លេអ៊ែរ​នូវ​សមត្ថភាព​បង្កើនល្បឿន​និង​បំបាំងកាយ ដែល​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​ក្នុងការ​ស្ទាក់ចាប់​៕ ដោយ៖ កញ្ញាដាលីស