ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ទំនើប​បំផុត​ចេញពី​ខេត្ត​ស៊ី​ឈួន​

301
ចែករម្លែក

​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​គមនាគមន៍​ភូមិសាស្ត្រ​អវកាស​ទៅកាន់​លំហ​អាកាស​ចេញពី​ខេត្ត​ស៊ី​ឈួន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១​មករា​។​

​វីដេអូ​និង​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​បានបង្ហាញ​ផ្កាយរណប Zhongxing-2D ហោះ​នៅលើ​យាន​រ៉ុក្កែត Long March-3B ដែល​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​នា​វេលា​ម៉ោង ១ និង ១១ នាទី​ព្រឹក​ទៀបភ្លឺ​ម៉ោង​ក្នុងស្រុក​។​

​ផ្កាយរណប​នេះ​ឥឡូវ​បា​នប​ញ្ចូ​ន​ដល់​គន្លង​កំណត់ទុក​របស់​វា ហើយនឹង​បញ្ជូន​ត្រង់​ស្មី​ស្យុ​ង​សម្រាប់​សេវា​ផ្សព្វផ្សាយ​របស់​ចិន​រួមទាំង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ​និង​បណ្តាញ​ខ្សែកាប​។​

​អង្គការ​ណា​សាបាន​និយាយថា ផ្កាយរណប​នេះ​ក៏​អាច​នឹងមាន​កម្មវិធី​យោធា​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប Zhongxing-2D ហោះ​ទៅដល់​គន្លង​កំណត់​របស់​វា​កាលពី​ថ្ងៃ​សុក្រ