ចិន​បិទ​គេហទំព័រ​រាប់ពាន់​នៅក្នុង​យុទ្ធនាការ​បោសសម្អាត​

2827
ចែករម្លែក
  • 13
    Shares

ចិនបានបិទចោលគេហទំព័រនិងគណនីតាមអនឡាញជាង៤.០០០នៅក្នុងយុទ្ធនាការរយៈពេល៣ខែមួយ ប្រឆាំងនឹងព័ត៌មានឡនឡាញ”ប៉ះពាល់” នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយកាលពីថ្ងៃសៅរិ៍ទី២២កញ្ញា។

ចិនដាក់អ៊ិនធឺណិតនៅក្រោមការត្រួតត្រារបស់រដ្ឋ និងបានបង្រ្កាបលើសកម្មភាពអនឡាញខុសច្បាប់មួយចំនួនធំ រួមមានរូបភាពអាសអាភាស ការលេងល្បែង ការបញ្ចូលសាសនានិងផ្សព្វផ្សាយពាក្យចចាមអារ៉ាម។

នៅក្នុងយុទ្ធនាការដែលបានចាប់ផ្តើមកាលពីខែឧសភា អាជ្ញាធរបានដោះស្រាយការរំលោភចំនួន១២០ និងបានបញ្ជាអោយក្រុមហ៊ុន២៣០កែតំរូវភាពមិនប្រក្រតី។ព័ត៌មានប៉ះពាល់ជាង១៤៧.០០០ត្រូវបានដកចេញ គិតត្រឹមចុងខែសីហា។

ស៊ីនហួរ បាននិយាយថា យុទ្ធនាការផ្តោតលើខ្លឹមសារក្នុងអត្ថបទឬរូបភាពតាមអនឡាញណាដែលផ្សព្វផ្សាយតំលៃមិនសមស្រប ភាពថោកទាប និងអំពើអាសគ្រាម ព្រមទាំងមាតិកាដែលរំលោភកម្មសិទ្ធិបញ្ញា៕ដោយ:វាសនា

ចិនរក្សាការគ្រប់គ្រងអ៊ិនធឺណិតយ៉ាងណែន និងបង្រ្កាបលើសកម្មភាពអនឡាញខុសច្បាប់ជាច្រើន