ចិន​បើកបរ​រថយន្ត​លឿន​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ស្នាមភ្លោះ​ឈ្លក់ទឹក​ស្លាប់​

855
ចែករម្លែក

​(​កំពង់ឆ្នាំង​)៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ក្នុង​រថយន្ត បន្ទាប់ពី​បាន​បើករថយន្ត​របស់ខ្លួន​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលទៅក្នុង​ប្រឡាយទឹក ។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៦​សីហា​២០១៧​កន្លងទៅ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៩​និង​៤០ ស្ថិត​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ​ស្រុក សាម​គ្គឺ​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​សាមគ្គី​មានជ័យ បានអោយដឹងថា​ជនរ​ង​គ្រោះ មានឈ្មោះ ជាង ហួ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន បំរើ​ការងារ​នៅក្នុង​រោងចក្រ​ត្រី​ប៉ុ​សន្ត៍​ក្នុង​ខេត្តកំពង់ឆ្នាំង ស្នាក់នៅ​ក្នុងភូមិ​ត្នោតជ្រុំ​សង្កាត់​បឹង​តំ​ពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ ជិះ​រថយន្ត​ម៉ាក​តូយ៉ូតា កូរ៉ូឡា​ពណ៍​បៃតង​ពាក់​ស្លាក​លេខ ភ្នំពេញ 2H -៨៦១៤ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា នៅមុន​ពេល​កើ​ហេតុ ជនរងគ្រោះ​បា​ជិះ​រថយន្ត​របស់​ខ្លួ​ពី​កំពង់ឆ្នាំង ទៅផ្ទះ​ជួល​របស់​ខ្លួ​នៅ​ភ្នំពេញ ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។

​សមត្ថកិច្ច​បានអោយដឹង​ថា នៅពេល​មកដល់​ចំណុចកើតហេតុ ម្ចាស់​រថយន្ត​បាន​បើករថយន្ត​រេ​ចង្កូត និង​បណ្តាលអោយ​ធ្លាក់​ផ្លូវ ក្រឡាប់​រថយន្ត​ធ្លាក់ចូល​ក្នុង​ទឹក​ប្រឡាយ​បណ្តាលអោយ​ឈ្លក់ទឹក​ស្លាប់​ក្នុង​រថយន្ត​តែម្តង ។
​ក្រោយពេល​កើ​តយ​ហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្តស្ទូច​រថយន្ត​និង​សាកសព​ឡើង​ពី​ក្នុង​ទឹក​មក​ដាក់​នៅលើ​គោក​។​ដោយឡែក​សាកសព​ជន​ជាតិចិន​ត្រូវបាន​ខាង​ភាគី​ក្រុមហ៊ុន​ដឹក​យកមក​រក្សារ​ទុក​ដើម្បី​ដឹកយក​ទៅ​ស្រុកកំណើត​នៅ​ប្រទេស​ចិន ៕S/​ដោយ​៖​សន សក្តា​

​ចិន​បើកបរ​រថយន្ត​លឿន​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ស្នាមភ្លោះ​ឈ្លក់ទឹក​ស្លាប់​