ចិន​បើកឡាន​បុក​ក្បាលស្ពាន​បឹង​ព្រែក​ទប់​ធ្លាក់ចូល​ទឹក​បឹង​កណ្តាលអធ្រាត្រ​

694
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ 2AV-1210 ដែល​សាក្សី​អះអាងថា​បើកបរ​ដោយ​ជនជាតិ​ចិន​។​រ​ថយ​ន្យ​នោះបាន​បើក​បុក​ក្បាលស្ពាន បឹង​ព្រែក​ទប់ ហើយ​រអិល​ធ្លាក់​ចូលក្នុង​ទឹក​បឹង​បាត់ស្រមោល​។ តែ​សំណាងល្អ អ្នកបើកបរ​នោះ​បានគេច​ផុតពី​គ្រោះថ្នាក់ រថយន្ត​ត្រូវបាន​ស្ទូច​លើកឡើង​វិញ​យ៉ាង​រហ័ស​។​

​ករណីនេះ​បានកើត​ឡើង​នៅ ស្ពាន​បឹង​ព្រែក​ទប់ ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ​២៣​យប់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​។​សាក្សី​ម្នាក់ ជា​អ្នកលក់ដូរ​ចំណីអាហារ នៅ​ចិញ្ចើមផ្លូវ​ក្បែរ​ស្ពាន​បឹង​ព្រែក​ទប់​សួនច្បារ​ឆ្នេរសមុទ្រ សណ្ឋាគារ​ឯករាជ្យ ឬ​អូរ​តែ​ល​៧​ជាន់ បាន​អៈ​អាង​ថា​៖ នៅ​យប់នោះ គាត់​ឃើញ​រថយន្ត​មួយគ្រឿង​បើក​យ៉ាង​លឿន ពី​កើតមក​លិច​បាន​បុក​បង្កាន់ដៃស្ពាន​ព្រែក​ទប់ ធ្លាក់ចូល​ទៅក្នុង​ទឹក​បឹង​តែម្ដង​។ ភ្លាមៗ រថយន្ត​មិនទាន់​លិច​ទឹក​នៅឡើយ​ទេ គាត់​ឃើញ​តៃកុង​ឡាន​កាន់​ទូរ​សព្ទ័​ទំនង​កំពុងនិយាយ​ទៅកាន់​អ្នកណាម្នាក់​។

​សាក្សី​បន្ត​រថា គាត់​បាន ទៅ​ជួយ​បើកទ្វារ ទាញយក​ចេញមកក្រៅ ក្រោយមក​រថយន្ត បាន​លិច​ចូលទៅក្នុង​ទឹក តែ​ភ្លើង​ស៊ីញ៉ូ​នៅ​ញាក់​ភ្លែតៗ ដដែល​។ អ្នកបើករថយន្ដ​នេះ ជា​ជន​ជាតិចិន ម្នាក់​ទំនង​បើកបរ និយាយ​ទូរ ស័ព្ទ​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ មាន​គ្រោះថ្នាក់​បែបនេះ​។ ម្យ៉ាងទៀត ត្រង់​កន្លែង​ស្ពាន​នេះ ជា​ផ្លូវ​រួម​តូច​គ្មាន​ដាក់​របាំង​សញ្ញា​ទៀតផង ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ ពេលយប់​មិនបាន​ចាប់អារម្មណ៍​។

​រីឯ​តៃកុង​ឡាន​នោះបាន​ដើរ​និយាយ​ទូរ​សព្ទ័ ក្រោយមក មិនដឹង​ដើរទៅ​ណា​បាត់ទៅ​? ទំរាំ​សមត្ថកិច្ច​រក​រថយន្ត​ស្ទូច​មកដល់ បុរស​ចិន​ម្នាក់​នោះ មិនឃើញ​ចេញមុខ​មកជួយ​មើល​រថយន្ត​ឡើយ​៕S/​

​ចិន​បើកឡាន​បុក​ក្បាលស្ពាន​បឹង​ព្រែក​ទប់​ធ្លាក់ចូល​ទឹក​បឹង​កណ្តាលអធ្រាត្រ​