ចិន​បើក​ដំណើរការ​ផ្លូវរថ​ភ្លើង​ថ្មី ភ្ជាប់​ទៅ​​អ៊ីរ៉ង់​ខណៈ​ដែល​អា​មេ​រិ​កផ្តាច់ការ​ទាក់ទង​

3306
ចែករម្លែក
  • 213
    Shares

រដ្ឋាភិ​បាលក្រុងប៉េកាំងបានបើកដំណើរការផ្លូវរថភ្លើងថ្មីរ​ប​ស់ខ្លួនជាផ្លូវការ ខណៈដែល សហរដ្ឋអាមេរិកជំរុញក្រុមហ៊ុនរប​ស់ខ្លួនអោយកាត់បន្ថយធ្វើប្រតិ​បត្តិការរបស់ពួកគេជាមួយប្រទេសអ៊ីរ៉ង់។

ស្របពេលដែល ប្រធានាធិប​តីអាមេរិក លោក ដូណាល់ ត្រា បង្ហាញឥរិយាបថប្រឈមទល់នឹងរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដែលនាំដល់ការបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាថ្មីលើរបបអ៊ីរង់នោះ ចិនដែលត្រៀមខ្លួនទុកជាស្រេចនោះ បានឆក់យកឱកាសនេះសម្រាប់ការធ្វើ
ពាណិជ្ជកម្ម តាមរយៈនៃការបើកផ្លូវដែកអន្តរជាតិថ្មីមួយដែលភ្ជាប់ទីក្រុងតេអេរ៉ង់និងទីក្រុងBayannur នៅតំបន់Inner Mongolia ប្រទេសចិន។

ផ្លូវដែកនេះគឺទំនងជាផ្លូវដែកពាណិជ្ជកម្មថ្មីដែលកាត់តាមប្រទេសកាហ្សាក់ស្ថាន អ៊ុសបេគីស្ថាន និងតួកម៉េនីស្ថាន។

ចិននាំចេញធញ្ញ​ជាតិប្រហែល១៨០.០០០តោនរាល់ឆ្នាំ ដោយផ្គត់ផ្គងសម្រាប់មជ្ឈិមបូព៌ា អឺរ៉ុ​ប និងទីផ្សារអាមេរិក។

ដំណឹងអំពីផ្លូវដែកថ្មីរប​ស់ចិននេះ បានកើតឡើង ចំពេលដែលមានជម្លោះយោធាខ្លាំងឡើងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ។ ទាក់ទងនឹងជម្លោះនេះ ​រដ្ឋាភិ​បាលក្រុងវ៉ាស៊ីនតោន អំពាវនាក្រុមហ៊ុនអាមេរិកបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ចិនដែលកាន់ជើងអ៊ីរ៉ង់នោះ ចាប់ផ្តើមធ្វើគម្រោងពាណិជ្ជកម្មជាច្រើនរបស់ខ្លួនជា
មួយប្រទេសនេះ ។

កាលពីថ្ងៃពុធទី១៦ឧសភា នៅឯសន្និសីទកាសែតមួយ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា អ៊ីរ៉ង់និង​ចិននឹងរក្សាចំណងទាក់ទងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាធម្មតា៕ដោយ៖សុខា/SN

ផ្លូវដែករបស់ចិននេះ គឺជាផ្លូវដែកពាណិជ្ជកម្មថ្មីដែលកាត់តាម ប្រទេសកាហ្សាក់ស្ថាន អ៊ុសបេគីស្ថាន និង តួកម៉េនីស្ថាន