ចិន​បើក​នាវា​ទៅ​ព្រមាន​នាវាចម្បាំង​អាមេរិក​និង​បាន​ថ្កោលទោស​ប្រតិបត្តិការ​របស់​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​

2955
ចែករម្លែក

ចិនកាលពីថ្ងៃអង្គារទី២តុលា បានសម្តែងកំហឹង បន្ទាប់ពីនាវាពិឃាតអាមេរិកមួយគ្រឿងបានបើកចូលជិតកោះដែលអះអាងកម្មសិទ្ធិដោយចិននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយថាខ្លួនប្រឆាំងនឹងប្រតិបត្តិការណាមួយដែលគំរាមដល់អធិបតេយ្យភាពរបស់ខ្លួន។

ក្រសួងការពារជាតិចិនបាននិយាយថា នាវាចម្បាំងចិនមួយគ្រឿងត្រូវបានបញ្ជូនទៅព្រមាននាវាអាមេរិកនោះអោយចាកចេញ។

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថានាវាពិឃាតចិនមួយគ្រឿងបានបើកទៅជិតបំផុតទៅនឹងនាវាចម្បាំងអាមេរិកមួយគ្រឿង ដោយបណ្តាលឱ្យនាវាអាមេរិកនេះផ្លាស់ប្តូរទិសដៅដើម្បីបញ្ចៀសពីការប៉ះគ្នាដោយសារ ” គ្មានសុវត្ថិភាពនិងគ្មានជំនាញ ” ខណៈដែលនាវាអាមេរិកបានកំពុងស្ថិតនៅដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។

នាវាចម្បាំងអាមេរិក USS Decatur ដែលបំពាក់ដោយអាវុធមីស៊ីលនេះ បានកំពុងអនុវត្តអ្វីដែលកងទ័ពអាមេរិកហៅថា ” សេរីភាពនៃប្រតិបត្តិការនាវាចរណ៍”កាលពីថ្ងៃអាទិត្យនៅពេលដែល វាបានបើកចូលនៅចម្ងាយ១៩គីឡូម៉ែត្រពីកោះGaven និង កោះJohnson នៅប្រជុំកោះSpratly ។

ការស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រនោះ គឺត្រូវបានចាត់ទុកជាទូទៅថាជាដែនទឹករបស់ដីគោកនោះ។

រដ្ឋាភិបាលក្រុងប៉េកាំងអះអាងសិទ្ធិកាន់កាប់ប្រជុំកោះSpratlyទាំងអស់ ដែល ជាផ្នែកមួយនៃអះអាងសិទ្ធិកាន់កាប់ដ៏ធំធេងរបស់ខ្លួននៅទូទាំងសមុទ្រចិនខាងត្បូងនេះ។

នាវាពិឃាតចិន ត្រូវបានបញ្ជូនទៅព្រមាននាវាអាមេរិក

លោក Nate Christensen អ្នកនាំពាក្យនៃកងនាវាអាមេរិកប្រចាំនៅសមុទ្រប៉ាស៊ីហ្វិចបាននិយាយថាក្នុងអំឡុងប្រតិបត្តិការនោះ នាវាពិឃាតLuyang របស់ចិននេះ ​បានបើកមកជិតនាវាចម្បាំងUSS Decaturគឺនៅចម្ងាយប្រហែល៤០ម៉ែត្រពីនាវាអាមេរិកនេះ នៅក្នុងស្ថានភាព” គ្មានសុវត្ថិភាពនិងគ្មានជំនាញ” នៅជិតកោះGaven នៅសមុទ្រចិនខាងត្បូងនេះ។

លោកបានបន្ថែមថា​” បន្ទាប់មក នាវាចិននេះបានបើកទៅមកដោយសកម្មភាពបំពាន ហើយបានព្រមានឱ្យ នាវាចម្បាំងUSS DecaturDecaturចាកចេញពីតំបន់នោះ៕ដោយ៖វាសនា/សុខា

នាវាចម្បាំងអាមេរិក USS Decatur ស្ថិតនៅសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០១៦