ចិន​បើក​សម្ភោ​ធ​នាវា​បំបែក​ទឹកកក​ផលិត​ក្នុងស្រុក​ជា​លើកដំបូង ឈ្មោះ Xuelong 2

305

​នាវា​បំបែក​ទឹកកក​នៅ​តំបន់​ប៉ូល​ផលិត​ក្នុងស្រុក​លើកដំបូង​រប​ស់​ចិន​ឈ្មោះ Xuelong 2 ត្រូវបាន​បើក​សម្ភោ​ធ​ដោយ​ក្រុមមន្ត្រី​នៅ​រោងចក្រ​ផលិត​នាវា Jiangnan ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ចន្ទ ទី​១០​កញ្ញា ដោយ​គូសបញ្ជាក់​ពី​ការប្រឹងប្រែង​ជា​បន្ត​របស់​ប្រទេស​នេះ​ក្នុងការ​បង្កើន​សមត្ថភាព​ស្រាវជ្រាវ​នៅ​តំបន់​ប៉ូល​និង​សមត្ថភាព​រុករ​ករប​ស់​ខ្លួន​។​

​នាវា Xuelong 2 ដែល​គេ​ស្គាល់​ផងដែរ​ថា នាគ​ទឹកកក​ទី​២ មាន​សមត្ថភាព​ធ្វើដំណើរ​បាន​ចម្ងាយ​ប្រហែល ៣៧.០៤០ គីឡូម៉ែត្រ និង​អាច​បំបែក​ទឹកកក​កម្រាស់ ១,៥ ម៉ែត្រ​នៅ​ល្បឿន ៥,៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នាវា​នេះ​អាច​បើក​ដល់​ល្បឿន​ផុត​លេខ គឺ ២៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Diplomat​។​

​នៅ​ខែ​ខាងមុខនេះ នាវា​បំបែក​ទឹកកក ដែល​បានចាប់ផ្តើម​ផលិត​នៅ​ខែធ្នូ​ឆ្នាំ ២០១៦ នឹង​សាកល្បង​បើក​លើ​សមុទ្រ​ជាច្រើន​ជុំ មុននឹង​ត្រូវដាក់​ឱ្យប្រើ​ប្រាស់​នៅ​ដើមឆ្នាំ ២០១៩​។ នៅពេលដែល​នាវា​នេះ​ធ្វើតេស្ត​ជាប់​គ្រប់​ស្ថានភាព​អស់ហើយ​នោះ វា​នឹងត្រូវ​ចាប់​ដៃគូ​ជាមួយ​នាវា​បំបែក​ទឹកកក Xuelong ដែលជា​នាវា​ជំនា​ន់ទី​១ រួច​នឹង​បញ្ជូន​ទៅធ្វើ​បេសកកម្ម​ស្រាវជ្រាវ​រុករក​នៅ​ទ្វីបអង់តាក់ទិក​។​

​ខុសពី​នាវា Xuelong នាវា​ថ្មី​នេះ​អាច​បំបែក​ទឹកកក​ដោយ​ប្រើ​ទាំង​ក្បាល​និង​គូទ​របស់ខ្លួន ហើយ​អាច​ផ្ទុក​សមាជិក​នាវិក​ចំនួន ៩០ នាក់​។ នេះ​បើ​យោងតាម​កាសែត China Daily៕ ដោយ៖ កញ្ញាដាលីស

នាវា​បំបែក​ទឹកកក​ផលិត​នៅ​ចិន Xuelong 2