ចិន​បើក​ស្ថានទូត​នៅ​ប្រទេស​ដូ​មី​នី​ក បន្ទាប់ពី​ផ្តាច់ការ​ទាក់ទង​ជាមួយ​តៃវ៉ាន់​

1520

​បេសកជន​ជាន់ខ្ពស់​បំផុត​របស់​ចិន បាន​បើកសម្ពោធ​ស្ថានទូត​ចិន​ថ្មី​មួយ​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​បន្ទាប់ពី​ប្រទេស​ដែល​នៅ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​​នេះ បាន​កាត់​ផ្តាច់ចំណង ទាក់ទង​ជាមួយ​តៃវ៉ាន់ នៅក្នុង​ទង្វើ​មួយ ដែលនាំឱ្យ​សហរដ្ឋអាមេរិក​មានកា​រ​ព្រួយបារម្ភ​ចំពោះ​ចំនួន​សម្ពន្ធមិត្ត​របស់​តៃវ៉ាន់​ដែល​កំពុង​ថយចុះ ។​

​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​នោះ​ឥឡូវនេះ មាន​ទំនាក់​ទំនងជា​ផ្លូវការ​ជាមួយ​ប្រទេស​តែ​ចំនួន​១៧​ប៉ុណ្ណោះ នៅ​អាមេរិក​​កណ្តាល​និង​នៅ​តំបន់​ប៉ាស៊ីហ្វិក​។​

​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ថា “​យើង បានឃើញ​និង​ជា​សាក្សី​នៃ​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ ដែលមាន​ការរីក​​ចម្រើន​អស់​រយៈពេល​២០​ឆ្នាំ​មកនេះ​” ។​

​ទន្ទឹមនឹង​ការសម្រេចចិត្ត​របស់​ប្រទេស​ដូ​មី​នី​កនៅ​ខែឧសភា​នោះ ប្រទេស​ប៉ា​ណា​ម៉ា​និង​ប្រទេស​អែល​សាល​វ៉ា​ឌ័​រ ក៏បាន​ផ្លាស់ប្តូរ​ចំណងទាក់ទង​ការទូត ហើយ​បាន​ងាក​​ទៅរក​ចំណងទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ​៕ដោយ៖សុខា/SN

​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​ចិន និង លោក Miguel Vargas អធិប​កា​រប​តី​ដូ​មី​នី​ក ស្ថិតនៅក្នុង​ពិធី​បើក​ស្ថានទូត​ថ្មី​ចិន​នៅ​ទីក្រុង​Santo Domingo ប្រទេស​ដូ​មី​នី​ក កាលពី​ថ្ងៃ​សុក្រ​