ចិន​ប្តេជ្ញា​គាំទ្រ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ចំពេល​មាន​ការដាក់ទណ្ឌកម្ម​

977
ចែករម្លែក

​ចិន​និយាយថា ខ្លួន​គាំទ្រ​កិច្ចខិតខំ​របស់​កូរ៉េខាងជើង​ទាំងស្រុង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រមាណ​៩០​ភាគរយ​នៃ​ប្រទេស​ទាំង​ពីរ​។​

​ក្រសួងការបរទេស បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​ចិន​វ៉ាង យី ដូចដែល​បាន​ប្រាប់​សម​ភាគី​កូរ៉េខាងជើង​ថា ចិន​ចាត់ទុក​ទំនាក់ទំនង​ជា​ប្រពៃណី​ជា​ទ្រព្យ​មាន​តំលៃ​និង​​សូម​សរសើរ​ចំណាត់ការ​កាលពី​ពេល​ថ្មីៗ​ក្នុង​ការបន្ថយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ ។​

​ក្នុង​ដំណើរ​ទៅ​រដ្ឋធានី​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ពុធ​ទី​២​ឧសភា លោក​វ៉ាង​បាន​និយាយថា ចិន​មាន​បំណង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​ជំរុញ​កិច្ចសហការ​សេដ្ឋ​​កិច្ច​និង​ពាណិជ្ជកម្ម​ជា​កើ​ស្តែង និង​គាំទ្រ​កូរ៉េខាងជើង​ទាំងស្រុង​ក្នុង​ការផ្តោត​កម្លាំង​របស់​ខ្លួន​សំរាប់​ស្ថាបនា​សេដ្ឋកិច្ច​៕​ដោយ​៖​វាសនា​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង ហូ(ស្តាំ) ជួប​សម​ភាគី​ចិន វ៉ាង យី នៅ​រដ្ឋធានី​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ពុធ​