ចិន​ប្រហារជីវិត​បុរស​ម្នាក់​ចំពោះ​ការសម្លាប់​ប្រពន្ធ​និង​លាក់​សាកសព​ក្នុង​ទូរ​ទឹកកក​

432
ចែករម្លែក

​តុលាការ​ជាន់ខ្ពស់​នៃ​ប្រជាជន​ក្រុង​សៀង​ហៃ កាលពី​ថ្ងៃ​សុក្រ​ទី​៥​កក្កដា បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ពី​បទ​សម្លាប់​ប្រពន្ធ​របស់​គាត់​និង​បាន​លាក់​សាកសព​នាង​​នៅក្នុង​ទូរ​ទឹកកក​នៅ​ផ្ទះ​អស់​រយៈពេល​១០៦​ថ្ងៃ ហើយ​បាន​ចំណាយ​លុយ​អស់​ជិត​១៥០.០០០​យ័ន​(២២.៥៣០​ដុល្លារ​)​ពី​ការប្រើប្រាស់​ប័ណ្ណឥណទាន​របស់​ស្ត្រី​នេះ​ក្នុងការ​ធ្វើ​ដំណើរ​​និង​ស្នាក់នៅ​សណ្ឋាគារ​ជាមួយ​នារី​ម្នាក់ទៀត​។​

​បុរស​ឈ្មោះ​ហ្ស៊ូ ស៊ា​វ​ដុង អាយុ​៣០​ឆ្នេះនេះ បាន​ប្តឹង​ឧទ្ទរណ៍​ប្រឆាំង​ទោស​ប្រហារជីវិ​តដែល​បាន​សម្រេច​ដោយ​តុលាការ​នេះ​កាលពី​ខែ​សីហា​។​

​តុលាការ​នេះ​បាន​និយាយ​ថា​ហ្ស៊ូ ស៊ា​វ​ដុង ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​ច្របាច់​ក​ស្ត្រី ឈ្មោះ​យ៉ាង លី​ពីង អាយុ​៣០​ឆ្នាំនេះ រហូតដល់​ស្លាប់​នៅក្នុង​ពេល​ឈ្លោះប្រកែក​​គ្នា​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៦​នៅ​ឯ​ផ្ទះ​របស់​ពួកគេ​នៅ​សង្កាត់ Hongkou គឺ​១០​ខែ​បន្ទាប់​ពី​ពួកគេ​បាន​រៀបការ​។​

​តុលាការ​នេះ​បាន​និយាយថា ក្នុងអំឡុងពេល​លាក់​សាក​សព​នេះ​នៅក្នុង​ទូទឹកកក​ហ្ស៊ូ ស៊ា​វ​ដុង បាន​ក្លែងបន្លំ​អត្តសញ្ញាណ​ជា​ប្រពន្ធ​របស់​គាត់​នៅលើ​ទំនាក់ទំនង​សង្គម​​របស់​នាង​ហើយ​ឆ្លើយតប​សារ​ដែល​នាង​បាន​ទទួល​ទទួល​ពី​ឪពុក​ម្តាយ​និង​មិត្តភក្តិ​របស់​នាង ជា​ហូរហែរ​មក ។​

​ប៉ុន្តែ​នៅ​ទីបំផុត​ហ្ស៊ូ ស៊ា​វ​ដុង បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស ដែល​បាន​អមដំណើរ​ដោយ​ឪពុក​ម្តាយ​របស់​គាត់​កាលពី​ថ្ងៃទី​១​ខែ​កុម្ភៈ​បន្ទាប់ពី​ដឹង​ថា​គាត់​មិន​អាច​លាក់​បំបាំង​​ការពិត​បាន​តទៅទៀត គឺ​នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​នេះ ត្រូវបាន​ស្នើសុំ​ឱ្យ​ចូលរួម​ពិធីជប់លៀង​ខួបកំណើត​របស់​ឪពុកក្មេក​នៅ​ល្ងាច​នោះ​។

​នាង យ៉ាង លី​ពីង គឺជា​កូន​តែមួយគត់​របស់​ឪពុក​ម្តាយ​របស់​នាង​។​

​ក្រោយ​ការស្លាប់​របស់​នាង​យ៉ាង លោក​ហ្ស៊ូ​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​ហៃ​ណាន់ ,​ក្រុង​ណាន់​ជី​ញ​និង​ស៊ូ​ចូ​វ ព្រម​ទាំង​ទៅ​កូរ៉េខាងត្បូង ដើម្បី​ព្យាយាម​បំភ្លេច​ហេតុ​ការសម្លាប់​ប្រពន្ធ​។​គាត់​បាន​ប្រើ​កាត​ឥណទាន​របស់​នាង​ដើម្បី​ទិញ​ទំនិញ​ប្រណិតៗ​និង​ចំណាយ​ប្រចាំថ្ងៃ​។​គាត់​ក៏​ប្រើ​អត្តសញ្ញាណ​បណ្ណរ​បស់​យ៉ាង ដើម្បី​ចូល​ដេក​ស​ណ្ឋ​គារ​ជា​មួយ​ស្ត្រី​ម្នាក់​៕​ប្រែ​សម្រួល​៖​សុខា​

តុលាការ​ជាន់ខ្ពស់​នៃ​ប្រជាជន​ក្រុង​សៀង​ហៃ កាលពី​ថ្ងៃ​សុក្រ​ទី​៥​កក្កដា បាន​កាត់ទោស​ប្រហារជីវិត​បុរស​ឈ្មោះ​ហ្ស៊ូ ស៊ា​វ​ដុង​