ចិន​ប្រើ​មនុស្ស​យន្ត​ល្បាត​នៅក្នុង​បណ្តាញ​បំពង់​ក្រោម​ដី

1151
ចែករម្លែក

​អាជ្ញាធរ​ចិន​និយាយថា មនុស្ស​យន្ត​ត្រូវបាន​គេ​បញ្ជូនទៅ​ល្បាត​តាម​បណ្តាញ​បំពង់​ក្រោម​ដី ដែល​កំពុង​សាងសង់​នៅក្នុង​ទីក្រុង​ស៊ី​អាន នៃ​ខេត្ត​សាអាន​ស៊ី ភាគ​ពាយព្យ​ប្រទេស​ចិន​។​

​បណ្តាញ​បំពង់​ក្រោម​ដី​ប្រវែង ៣៥០ គីឡូម៉ែត្រ​នេះ នឹង​រួមបញ្ចូល​បំពង់​ផ្សេងៗ​ជាច្រើន ដូចជា អគ្គិសនី ទូរគមនាគមន៍ ឧស្ម័ន និង ទឹក​។​

​មនុស្ស​យន្ត “​សន្តិសុខ​យាម​” កម្ពស់ ០,៨ ម៉ែត្រ​នេះ អាច​ដើរល្បាត​គម្រោង​ក្រោម​ដី​នេះ​ដោយ​ឯកឯង ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​។​

​ដោយ​បំពាក់​ជាមួយ Sensor ពិនិត្យ​បរិស្ថាន មនុស្ស​យន្ត​នេះ​អាច​តាមដាន​សីតុណ្ហភាព​និង​សំណើម ឧស្ម័ន​គ្មាន​ជាតិពុល កម្រិត​អុកស៊ីសែន និង​ដង់ស៊ីតេ​ផ្សែង​អ័ព្ទ ខណៈ​ផ្តល់​ការបំភ្លឺ​ទាន់ពេលវេលា​ទាន់​ហេតុការណ៍​។​

​ពួកវា​អាច​រាយការណ៍​ដោយ​ស្វ័យប្រវត្តិ​ទៅ​បុគ្គលិក​គ្រប់គ្រង ប្រសិនបើ​ពួកវា​ជួប​បញ្ហា​។​

​មនុស្ស​យន្ត​ល្បាត​អាច​ពិនិត្យ​ដល់​កន្លែង​ពិបាកៗ ដែល​បុគ្គលិក​ជា​មនុស្ស​មិនអាច​មើលឃើញ និង បង្កើន​ការគ្រប់គ្រង​សុវត្ថិភាព​នៃ​គម្រោង​។​

​បណ្តាញ​បំពង់​ក្រោម​ដី​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​ហើយនឹង​ដោះស្រាយ​បញ្ហា​ខ្សែបណ្តាញ​រញ៉េរញ៉ៃ​នៅលើ​ដងផ្លូវ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​នឹង​ល្បាត​តាម​បណ្តាញ​បំពង់​ក្រោម​ដី​ជំនួស​មនុស្ស នៅ​ទីក្រុង​ស៊ី​អាន
#