ចិន​ប្រើ​វ៉ែនតា​ស្កែ​ន​ផ្ទៃមុខ ដើម្បី​ចាប់​ជនសង្ស័យ​នៅ​ច្រក​ត្រួតពិនិត្យ​នៅ​ផ្លូវ​ហាយវ៉េ ក្បែរ​ក្រុង​ប៉េកាំង​

518

​ការ​ស្វះស្វែង​របស់​ក្រុង​ប៉េកាំង​ដើម្បី​កំណត់​អត្តសញ្ញាណ​គ្រប់​ជន​ជាតិចិន​ទាំងអស់​ក្នុង​រយៈពេល​៣​វិនាទី​ដោយ​ប្រើ​សូ​ហ្វ​វែ​សម្គាល់​មុខ ឥឡូវនេះ​ចាប់ផ្តើម​មាន​ហើយ គឺ​មន្ត្រីប៉ូលិស​ចិន​ពាក់​វ៉ែនតា​ស្កែ​ន​មុខ​មនុស្ស​តែម្តង​។​

​ជាពិសេស ការប្រើ​វ៉ែនតា​ស្កែ​ន​មុខ​ដំបូង​គេ​ត្រូវបាន​ប្រើ​នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ហាយវ៉េ​មួយ​នៅក្រៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១០ ខែមីនា​។ វ៉ែនតា​នេះ​មានបំណង​ស្កែ​ន​មុខ កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ​នៅក្នុង​ទិន្នន័យ Database និង​ផ្ដល់ព័ត៌មាន​ដល់​ប៉ូលិស​វិញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ ដូចជា លេខ​យានយន្ត​ចុះបញ្ជី ទាន់​ចិត្ត​ភ្លាមៗ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ប្រសិនបើ​នរណាម្នាក់​ដែល​ស្ថិតនៅលើ​បញ្ជីខ្មៅ​នៃ​ជនឧក្រិដ្ឋ​សង្ស័យ​ជា​ជនល្មើស​នោះ​ត្រូវបាន​មើលឃើញ​ដោយ​មន្ត្រី​ដែល​ពាក់​វ៉ែនតា​នោះ ប៉ូលិស​ពាក់​វ៉ែនតា​នេះ​នឹង​ត្រូវបាន​ជូនដំណឹង​តាមរយៈ​ប្រអប់​ពណ៌​ក្រហម​និង​សញ្ញា​ព្រមាន​។​

​វ៉ែនតា​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន LLVision ដែល​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅ​សន្និសីទ​បច្ចេកវិជ្ជា​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ចិន​ប្រើ​វ៉ែនតា​ស្កែ​ន​ផ្ទៃមុខ​នៅ​ច្រក​ត្រួតពិនិត្យ​មួយ​នៅ​ផ្លូវ​ហាយវ៉េ​ក្រៅ​ក្រុង​ប៉េកាំង