ចិន​ផលិត​ទូក​ហោះ​ល្បឿន​លឿន​ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ទៅ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​រហ័ស​

875

​ទូក​ហោះ​មួយគ្រឿង​ត្រូវបាន​ប្រទះឃើញ​នៅ​ឆកសមុទ្រ​យ៉ា​ជូ នៃ​ទីក្រុង​សាន់​យ៉ា ខេត្ត​ហៃ​ណាន ប្រទេស​ចិន​ភាគខាងត្បូង កាលពី​ថ្ងៃទី ១១ ធ្នូ​។ ទូក​ហោះ​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​ប្រទេស​ចិន​សម្រាប់​ប្រើប្រាស់​ខាង​ពាណិជ្ជកម្ម និង អាចធ្វើ​ដំណើរ​ពី​ទីក្រុង​សាន់​យ៉ា​ទៅ​កោះ​យ៉ុង​ស៊ី​ង ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

​ដោយ​ធ្វើដំណើរ​នៅ​ល្បឿន ១៦០ ទៅ ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ទូក​នេះ​មាន​ល្បឿន​លឿន​ជាង​ទូក​ធម្មតា​យ៉ាងតិច ៨ ដង និង លឿន​ជាង​ទូក​លឿន ៣ ទៅ ៥ ដង​៕ ដោយ៖ កញ្ញាដាលីស

ទូក​ហោះ​របស់​ចិន​អាចធ្វើ​ដំណើរ​ពី​ទីក្រុង​សាន់​យ៉ា​ទៅ​កោះ​យ៉ុង​ស៊ី​ង ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ