ចិន​ផលិត AK-47 ឡាស៊ែរ អាច​បាញ់​មនុស្ស​ឆេះ​

1921
ចែករម្លែក
  • 345
    Shares

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា យោធា​ចិន​បាន​ផលិត​កាំភ្លើង AK-47 ឡាស៊ែរ ដែល​អាចធ្វើឱ្យ​ឈឺចាប់​ពិបាក​ទ្រាំ​បំផុត​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២ កក្កដា​។​

​អាវុធ​នេះ​អាច​បាញ់​ដល់​គោលដៅ​នៅ​ចម្ងាយ ៨០០ ម៉ែត្រ​ដោយ​ប្រើ​ថាមពល​កម្តៅ​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ប៉ុន្តែ​បង្ក​ឱ្យ​រលាក​ឆេះ​ស្បែក​មនុស្ស​។

​កាំភ្លើង​នេះ​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ទម្លុះ​បង្អួច និង​ដុត​សម្លៀកបំពាក់​ក្នុង​រយៈពេល​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​អ្នកវិទ្យាសាស្ត្រ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដោយសារតែ​ភាព​រសើប​នៃ​គម្រោង​នេះ​។​

​ប្រភព​បាន​និយាយថា​កាំភ្លើង​នេះ​ត្រៀម​រួចជាស្រេច​ដើម្បី​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​ហើយនឹង​ត្រូវ​ចែកចាយ​ទៅ​ក្រុមប៉ូលិស​ប្រឆាំង​ភេរវកម្ម​មុនគេ ប៉ុន្តែ​មិនបាន​បញ្ជាប់​កាលបរិច្ឆេទ​ចែកចាយ​នោះទេ​។

​តាម​ប្រភព​ដដែល អាវុធ​នេះ​អាច​នឹងមាន​តម្លៃ ១៥.០០០ ដុល្លារ​ក្នុង​មួយ​ដើម ហើយ​រ៉ាប់រង​ផលិត​ដោយ​ក្រុមហ៊ុន ZKZM Laser​។ នេះ​បើ​យោងតាម​កាសែត SCMP៕ ដោយ៖ កញ្ញាដាលីស

កាំភ្លើង AK-47 ឡាស៊ែរ អាច​បាញ់​មនុស្ស​ឆេះ