ចិន​ផ្តល់​រថយន្ត​ជា​គ្លីនិក​ចល័ត​ចំនួន​៤០​គ្រឿង​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​

445

(​ភ្នំពេញ​)៖ ការផ្តល់​គ្លីនិក​ចល័ត​ចំនួន​៤០​គ្រឿង ដែលជា​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជូន​ដល់​ក្រសួងសុខាភិបាល​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​ប្រគល់​និង​ទទួល​ហើយ​រវាង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។​

​បើតាម​ការ​អោយដឹង គ្លីនិក​ចល័ត​២០​គ្រឿង​ដំបូង​នឹង​មកដល់​កម្ពុ​ជានា​ដំណាច់ខែ មេសា ឆ្នាំ​២០១៨ ខាងមុខ​ហើយ​២០​គ្រឿង​បន្ទាប់​​នឹង​មកដល់​នា​ដំណាច់​ខែតុលា ឆ្នាំ​២០១៨​។

​គ្លីនិក​ចល័ត​ទាំងនេះ គឺជា​ប្រភេទ​រថយន្ត​ធំ​បំពាក់​ដោយ សម្ភារៈ បរិក្ខា​ពេទ្យ និង​សម្ភារៈ បរិក្ខា​ផ្សេងៗ​ដែល​អាចបំពេញ​ភារកិច្ច​ជាម​ន្ទីរ​​ពេទ្យ ក្នុងនោះ​រួមមាន ផ្នែក​ជំងឺ​កុមារ ផ្នែក​វះកាត់​ទូទៅ ផ្នែក​សម្ភព និង​រោគ​ស្ត្រី ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែក​ទន្តសាស្ត្រ ផ្នែក​រូបភាព និង​ផ្នែក​ពិសោធន៍​៕​ដោយ​៖​មេសា​/sn

​លោក ម៉ម ប៊ុនហេង ថ្លែង​មុន​ពិធី​ចុះហត្ថលេខា​

​ពិធី​ចុះហត្ថលេខា​ប្រគល់ និង ទទួល​គ្លីនិក​ចល័ត​ពី​ចិន​មក​កម្ពុជា