ចិន​ពន្លះ «​សម្តី​ច្រឡោងខាម​និង​លាក់ពុត​»​របស់​អនុ​ប្រធានាធិបតី​អាម៉េរិក​

2457
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​តុលា បាន​វាយប្រហារ​រិះគន់​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក​ម៉ៃ ផេ​នស៍ ចំពោះ​«​សម្តី​ច្រឡោងខាម​និង​លាក់ពុត​»​របស់​លោក​ក្រោយ​​ពី​លោក​បង្ហាញ​ការគាំទ្រ​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង និង​បាន​ចោទប្រកាន់​សមាគម​បាល់បោះ​អាម៉េរិក​NBA​ថា​គោរព​ស្តាប់​ចិន​ខ្លាំងពេក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង បាន​និយាយថា អាម៉េរិក​គួរ​«​បញ្ឈប់​ការបញ្ចេញមតិ​គ្មាន​ការទទួលខុសត្រូវ​»​។​

ហួរ​កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមាន​ថា ទំនាក់ទំនង​ចិន​-​អាម៉េរិក​ស្ថិតនៅ​ដំណាក់កាល​សំខាន់​មួយ​

​លោក​ម៉ៃ ផេន៍ បាន​វាយប្រហារ​NBA​ចំពោះ​ដំណោះស្រាយ​របស់​ខ្លួន​ជាមួយ​ចិន ដោយ​ថា​លី​កបាល់​បោះ​នេះ​«​ធ្វើ​ខ្លួន​ដូចជា​សាខា​មួយ​របស់​បក្ស​កុម​ម្មុយ​នីស្ត​ចិន​»

​លោក​បាន​រិះគន់​NBA​ថា​ឈរ​នៅ​ខាង​បក្ស​កុំម្មុយនីស្ត​ចិន និង​បំបិទ​ការនិយាយ​ដោយ​សេរី ក្រោយ​ពី​ប្រធាន​ក្រុម​បាល់បោះ Houston Rockets​បាន​បង្ហោះ​សារ​មួយ​នៅ​ខែ​​នេះ​ដែល​សម្តែង​ការគាំទ្រ​បាតុកម្ម​នៅ​ហុងកុង​។​

​លោក​ផេន៍​ក៏​បាន​រិះគន់​ក្រុមហ៊ុន​ស្បែកជើង​និង​សម្លៀក​បំពាក់​កីឡា​Nike​ដែល​បាន​ចាត់វិធានការ​បញ្ចៀស​ប្រតិកម្ម​ពី​ចិន ដោយ​សុខចិត្ដដ​ក​ទំនិញ​របស់​ក្រុម Houston Rockets ចេញពី​ហាង​របស់ខ្លួន​នៅ​ចិន​។​

​នៅក្នុង​សុន្ទរកថា​មួយ​ស្តីពី​ទំនាក់ទំនង​អាម៉េរិក​-​ចិន លោក​ផេន​ស៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​វាយប្រហារ​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ឥរិយាបទ​ធ្វើ​ពាណិជ្ជកម្ម ជំហរ​យោធា​​បែប​អាងយ៉ាង​និង​ការប្រព្រឹត្ត​លើ​ក្រុម​ជនជាតិភាគតិច​។​

​ចិន​ដែល​ជា​ទីផ្សារ​បាល់បោះ​ដ៏​ធំ បាន​សងសឹក​ដោយ​បញ្ចប់​ការឧបត្ថម្ភ​គាំទ្រ​(​ការផ្សាយពាណិជ្ជកម្ម​)​និង​ការផ្សាយ​ការប្រកួត​មុន​រដូវ​កាល​ចំនួន​២​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ប្រទេស​ចិន​។​

​កាលពី​ថ្ងៃ​សុក្រ លោកស្រី​ហួរ​បាន​វាយប្រហារ​លើ​អាម៉េរិក​ចំពោះ​ការបាត់បង់​«​រាល់​សីលធម៌​និង​តម្លៃ​នៃ​ការ​គួរអោយ​ជឿទុកចិត្ត​» ហើយ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​បញ្ឈប់​រាល់​អំពើ​ដែល​ប៉ះពាល់​ទំនាក់ទំនង​និង​ការជឿ​ង​ទុកចិត្ត​ទៅវិញទៅមក​រវាង​មហាអំណាច​ទាំងពីរ​។​

​លោកស្រី​បាន​ចោទប្រកាន់​លោក​ផេន​ស៍ ថា​«​ប៉ុនប៉ង​ទាញអារម្មណ៍​សាធារណជន​អាម៉េរិក តាមរយៈ​និយាយ​មួលបង្កាច់​ប្រទេស​ដទៃ​»​និង​បាន​ថ្កោលទោស​អាម៉េរិក​ថា​«​ដកខ្លួន​​ទាំង​ងងើល​ចេញ​ពី​សន្និសញ្ញា​និង​កិច្ចព្រមព្រៀងអន្តរជាតិ​នានា​»​។​

​អនុ​ប្រធានាធិបតី​អាម៉េរិក​ក៏បាន​និយាយថា អាម៉េរិក​មិន​ស្វះស្វែង​រក​ការប្រឈមមុខ​ជា​មួយ​ចិន​ទេ តែ​«​យើង​ស្វះស្វែង​រក​ទីលាន​ប្រកួត​ស្មើភាព ទីផ្សារ​បើកចំហ ពាណិជ្ជកម្ម​​យុត្តិធម៌​និង​ការគោរព​តំលៃ​របស់​យើង​»៕​ដោយៈ​វាសនា​