ចិន​ពិចារណា “​បម្រាម​ទាំងស្រុង​” លើ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​

91
ចែករម្លែក

​គណៈកម្មាធិការ​ផ្នែក​ច្បាប់​របស់​ប្រទេស​ចិន​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​២៤​ខែ​វិច្ឆិកា​នេះ​បានចាប់ផ្តើម​ពិភាក្សា​លើ​សំណើ​មួយ​ដើម្បី​ហាមឃាត់​រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម ការទិញ​​ដូរ​និង​បរិភោគ​សត្វព្រៃ ជា​វិធានការ​មួយ​ដើម្បី​ជា​ការទទួលខុសត្រូវ​ចំ​ពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​Covid-19 ។​

​សារព័ត៌មាន​ស៊ីនហួ​បាន​និយាយថា សំណើ​នេះ​ត្រូវបាន​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាជាតិ​ប្រជាជន​(NPC) ។​

​សារព័ត៌មាន​នេះ បាន​និយាយថា ” វា​មាន​បំណង​ហាមឃាត់​ទាំងស្រុង​នូវ​ការ​បរិភោគ​សត្វព្រៃ​និង​បង្ក្រាប​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​”​។​

​សេចក្តីរាយការណ៍​នេះ​បាន​បន្ថែមថា​វិធានការណ៍​នេះ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​សាធារណៈ​និង​សន្តិសុខ​អេកូឡូស៊ី ។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលខុសត្រូវ​ក្នុង​ការកោះហៅ​សមាជិក​NPC ដែល​មាន​សមាជិក ៣.០០០ នាក់​ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា​នឹង​ពន្យារ​ពេល​សម័យ​​ប្រជុំ​ប្រចាំឆ្នាំ​ដោយសារ​វិបត្តិ​សុខភាព​នេះ​។​

​សម័យប្រជុំ​នឹងត្រូវ​ចាប់ផ្តើម​នៅ​ដើម​ខែ​ក្រោយ​។​

​ក្រុម​មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា​វីរុស​នេះ​ទំនងជា​លេច​ចេញ​មក​ពី​ទីផ្សារ​មួយ​នៅ​កណ្តាល​ទីក្រុង​វ៉ូ​ហាន ដែល​លក់​សត្វព្រៃ​ជា​អាហារ​។​

​កាលពី​ចុងខែ​មុន​បន្ទាប់ពី​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ នៅ​ទូទាំង​ប្រទេស​នេះ ចិន​បាន​បញ្ជា​ឱ្យ​ហាមឃាត់​ការលក់ដូរ​សត្វព្រៃ​ជា​បណ្តោះអាសន្ន ” រហូត​ដល់​ស្ថាន​​នៃ​ការឆ្លង​រាតត្បាត​ជាតិ​ចប់​” ។​

​នៅ​ប្រទេស​ចិន រហូត​មកដល់ពេលនេះ វីរុស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន ២.៥៩២ នាក់​៕​ប្រែ​សម្រួល​៖​សុខា​

វីរុស​Covid-19 ត្រូវបាន​គេ​គិត​ថា​ឆ្លង​រាលដាល​ពី​ទីផ្សារ​Huanan​នៅ​ទីក្រុង​វ៉ូ​ហាន ដែល​ត្រូវបាន​បិទ​កាលពី​ថ្ងៃទី​១​ខែ​មករា​