ចិន​ព្រមាន​សហរដ្ឋ​អាម៉េរិក​ជាថ្មី​ប្រឆាំង​ការលក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​

252
ចែករម្លែក

​ចិន​បាន​ធ្វើ​ការព្រមាន​ជា​ថ្មី​ចំពោះ​សហរដ្ឋ​អាម៉េរិក កុំ​ឱ្យ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​និង​បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​ដោយ​ធ្វើ​ការជំទាស់​ប្រឆាំង​ការអនុញ្ញាត​អោយ​មាន​ដំណើ​រ​ទស្សនកិច្ច​នៃ​មន្ត្រី​យោធា និង​ចំណង​ទាក់ទង​យោធា​រវាង​សហរដ្ឋ​អាម៉េរិក​និង​តៃវ៉ាន់​នោះ

​លោក អាន ហ្វេ​ង​សាន អ្នកនាំពាក្យ​សម្រាប់​ការិយាល័យ​ទំនាក់ទំនង​តៃវ៉ាន់​នៃ​គោលនយោបាយ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ថា​រាល់​ការប៉ុនប៉ង​បង្កើត​​ឯករាជ្យភាព​តៃវ៉ាន់​នឹង​ជួប​ការ​អន្តរាយ​។​

​ការលើកឡើង​របស់ លោក អាន ហ្វេ​ង​សាន​បាន​កើតឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​នៅពេល​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​ដែល​នាំឱ្យ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​រីក​ធំ​​ឡើង​ហើយ​រាលដាល​ដល់​វិស័យ​ផ្សេងៗ​ទៀត​។​

​សេចក្តីរាយការណ៍​កាល​ពី​សប្តាហ៍​មុន​បាន​និយាយថា សហរដ្ឋ​អាម៉េរិក កំពុង​បន្ត​ផែនការ​នៃ​ការលក់​សព្វាវុធ​ដែល​រួមមាន រថក្រោះ​108 Abrams ជាច្រើន​គ្រឿង​និង​មី​ស៊ី​ប្រឆាំង​​រថក្រោះ​ជាច្រើន​ក្នុង​តម្លៃ​សរុប​២​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់ ដែល​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​កំហឹង​។​

​ក្រសួងការបរទេស​ចិន បាន​ជំទាស់​ប្រឆាំង​ការលក់​អាវុធ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ដែល​ជា​កិច្ចព្រមព្រៀង​លើក​ទី​៤​សម្រាប់​តៃវ៉ាន់ នៅក្រោម​ការដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ​ ប្រធានាធិបតី​អាម៉េរិក បើ​សិន​បើ វា​ត្រូវ​បាន​អនុម័ត​ដោយ​សភា​នោះ​៕​ដោយ​៖​សុខា​/sn

ទា​ហា​តៃវ៉ាន់​នៅលើ​រថក្រោះ​CM11 ចូលរួម​ធ្វើ​សមយុទ្ធ​នៅ​ទីក្រុង​Hsinchu កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩