ចិន​ព្រមាន​អាមេរិក នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ នៅ​សហរដ្ឋអាមេរិក​

662

​ចិន​បាន​ព្រមាន​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែសីហា ប្រឆាំង​ការទាក់ទង​យោធា​ណាមួយ​ជាមួយ​តៃវ៉ាន់ នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​ខ្លី​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​នៅ​សហរដ្ឋអាមេរិក ក្នុង​ដំណើរ​ផ្លូវ​ទៅ​និង​មកពី​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​កណ្តាល​។​

​លោក ហ្វេ​ង ស៊ី​គួ​ន រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ នឹង​ឈប់​សំចត​រយៈពេល​ខ្លី​នៅ​ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ពីថ្ងៃ​ទី​២៣​ខែសីហា​ដល់​ថ្ងៃទី​៨​ខែកញ្ញា​
​ហើយ​មិនមាន​អ្វី​ផ្សេងទៀត​នៅក្នុង​របៀបវារៈ​របស់​លោក​នៅ​សហរដ្ឋអាមេរិក​នោះទេ ។ នេះ​បើ​យោងតាម​ក្រសួងការពារជាតិ​តៃវ៉ាន់​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក ហ្វេ​ង នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នី​កា​រ៉ា​ហ្គា ប្រទេស​ក្វា​តេ​ម៉ា​ឡា ប្រទេស​ហុង​ឌូ​រ៉ា​ស ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​និង​ប្រទេស​ដូ​មី​នី​ក ដើម្បី​បង្កើន​ចំណងទាក់ទង​មិត្តភាព​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោកស្រី ហួ ឈុន​យី​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា “​ចិន​ទទូច​ឱ្យ​បន្ត​ប្រើគោ​លន​យោ​យ​បាយ​ចិន​តែមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​នៃ​តំបន់​តៃវ៉ាន់ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ដែល​ចិន​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ ហើយ​ប្រទេស​នោះ​បែរជា​ធ្វើ​ទំនាក់​ទំនងជា​ផ្លូវការ​ឬ​ផ្លាស់ប្តូរ​បទពិសោធន៍​យោធា​ជាមួយ​តៃវ៉ាន់​នោះ​។ ជំហរ​របស់​យើង​គឺ​ច្បាស់លាស់ ។ ខ្ញុំ​ជឿ​ង​ថា​សហរដ្ឋអាមេរិក គឺមាន​ការយល់​ច្បា​ស់ណា​ស់​អំពី​បញ្ហា​នេះ​”៕ ដោយ៖ សុខា

​លោក ហ្វេ​ង ស៊ី​គួ​ន រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់