ចិន​ព្រមាន​អោយ​នាវាចម្បាំង​អាមេរិក​ចាក​ចេញពី​សមុទ្រ​ចិន​ខាងត្បូង​

1014
ចែករម្លែក

យោធា​ចិន​បាន​ចាត់ការ​ជាបន្ទាន់​ដោយបាន​បញ្ជូន​នាវាចម្បាំង​ទៅ​ព្រមាន​អោយ​នាវាចម្បាំង​ចិន​ដែល​បាន​បើក​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ ចាកចេញ នេះ​បើតាម​ក្រសួងការពារជាតិ​ចិន​។​

​នាវាចម្បាំង​២ Higgins នាវា​ពិឃាត​ប្រដាប់​ដោយ​កាម​ជ្រួច​នាំ​ផ្លូវ​និង​នាវា​Antietam​ដែល​ក៏​ប្រដាប់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ បាន​បើក​ចូលក្នុង​ដែនទឹក​នៅ​ជុំវិញ​កោះ​ស៊ី​សា​​របស់​ចិន​។​

​ក្រសួងការពារជាតិ​ចិន​និយាយថា ប្រជុំ​កោះ​ស៊ី​សា​ជា​ផ្នែក​នៃ​ទឹកដី​ចិន​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​បាន​និយាយថា ចិន​ប្រឆាំងនឹង​អំពើ​របស់​អាមេរិក​ដែល​ប្រឆាំងនឹង​ច្បាប់​របស់​ចិន ព្រមទាំង​ច្បាប់​អន្តរជាតិ​។​យោធា​ចិន​មានការ​​ប្តេជ្ញាចិត្ត​ពង្រឹង​ការត្រៀម​ប្រយុទ្ធ​ទាំង​អាកាស​និង​ជើង​ទឹក ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​ព្រមទាំង​ការពារ​សន្តិភាព​និង​ស្ថេរភាព​តំបន់​។​

​ក្រសួងការបរទេស​ចិន ក៏បាន​ឆ្លើយតប​ចំពោះ​គារ​ជ្រៀតចូល​នេះ ដោយ​ថា ចិន​នឹង​បន្ត​ចាត់វិធានការ​គ្រប់បែបយ៉ាង​ដែល​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​និង​​សន្តិសុខ​របស់ខ្លួន​៕​ដោយ​៖​វាសនា​