ចិន​ព្រមាន តែ​អាមេរិក​ថា​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ ដោយ​នៅតែ​បន្ត​វិធានការ​ដាក់​ពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​

1151
ចែករម្លែក

​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​កលោក ស្ទេ​វ ម្នូ​ជីន កាលពី​ថ្ងៃអាទិត្យ​ទី​២៥​មីនា​នៅតែ​និយាយ​យ៉ាង​ចចេស​ថា ប្រធានាធិបតី​ត្រាំ​មានបំណង​​អនុវត្ត​ផែនការ​យកពន្ធ​តំលៃ​៦០​ពាន់​លាន​ដុល្លារ​លើ​ការនាំ​ចូល​របស់​ចិន​ដោយ​ថា​វិធានការ​នេះ​នឹង​នាំមក​ផលប្រយោជន៍​សេដ្ឋកិច្ច​​អាមេរិក​រយៈពេល​វែង​។​

​ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍​Fox News Sunday លោក​ម្នូ​ជីន បាន​និយាយថា ទោះជា​មិនមាន​ការសំរេច​កិច្ចព្រមព្រៀង​ជាមួយ​ចិន​​លោក​ត្រាំ​នឹង​អនុវត្ត​ការយកពន្ធ​ផ្តោតលើ​វិស័យ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លួច​បច្ចេកវិទ្យា​​អាមេរិក​។​«​យើង​នឹង​ដំណើរការ​យកពន្ធ​នេះ​។​យើង​កំពុងធ្វើការ​លើ​រឿងនេះ​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ចិន​បាន​ព្រមាន​អាមេរិក​ថា​ខ្លួន​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​ឡើយ ខណៈ​ខ្លួន​គំរាម​​វាយ​ពន្ធ​សងសឹក​តំលៃ​៣​ពាន់​លាន​ដុល្លារ​លើ​មុខទំនិញ​អាមេរិក​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ម្សិលមិញ អនុ​ប្រធានាធិបតី​ចិន ហាន ហ្សេ​ង​បាន​អំពាវនាវ​អោយមាន​កិច្ចសហការ​ដើម្បី​ធ្វើអោយ​សក​លូ​ប​​នីយកម្ម​សេដ្ឋកិច្ច​«​ទទួលផល​ទាំងអស់គ្នា​។​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​មិន​បំរើ​ផលប្រយោជន៍​នរណាម្នាក់​ឡើយ​។​វា​នឹង​នាំ​ដល់​ផលវិបាក​ធ្ងន់ធ្ងរ​និង​ការប៉ះពាល់​អវិជ្ជមាន​»៕​ដោយ​៖​វាសនា​

​អនុ​ប្រធានាធិបតី​ចិន ហាន ហ្សេ​ង ថ្លែង​ក្នុង​វេទិកា​អភិវឌ្ឍន៍​ចិន​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​