ចិន​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ពីរ​នាក់​ស្លាប់​នៅ​ស្រុក​កំរៀង

469
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​÷​យុវជន​ពីរ​នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធម៌​ដោយ​ជនជាតិ​ចិន​បើករថយន្ត​​យ៉ាង​លឿន​ទៅបុក​ម៉ូតូ​ដែល​បើក​បញ្ច្រាសទិស​គ្នា​។​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរឱ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ស្វាយ​ធំ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​

​លោក​វរសេនីយ៍ឯក​គឹម ពន្លក អធិការ​ស្រុក​កំរៀង​បានឱ្យដឹងថា សព​យុវជន​ទាំងពីរ​នាក់​មានឈ្មោះ​ដាវ ចាន់ណា​អាយុ​១៦​ឆ្នាំ​និង​ឈ្មោះ​ប៉ូ​លីន​អាយុ​១៥​ឆ្នាំ​។​ទាំងពីរ​នាក់​នេះ​ជា​កម្មករ​ផ្សា​ដែក​រស់នៅ​ភូមិ ឃុំ​ខាងលើ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ជា​ជន​ជាតិចិន​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន​។​ប៉ុន្តែ​មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​ទេ​។​

សាក្សី​ប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើតហេតុ​មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពាក់​ស្លាក​លេខ​ប៉ៃលិន​1B3337​ធ្វើដំណើរ​ក្នុង​គោលដៅ​ផ្ទុយគ្នា​។​ភាគី​រថយន្ត​បង្ក​ម៉ាក​PORSCHE​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ7162​បើកបរ​ដោយ​ជនជាតិ​ចិន​យ៉ាង​លឿន​ឆ្លង​ហួស​គំនូស​ទ្រូង​ថ្នល់ ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​។​តែម្តង​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​ម្នាក់ទៀត​ស្លាប់​ពេល​បញ្ជូនទៅ​ម​ន្ទ​រ​ពេទ្យ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដែលជា​ជនជាតិ​ចិន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​។ ពេលនេះ ទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ទាំង​រថយន្ត​កំពុង​ឃាត់​នៅ​អធិការនគរបាល​ស្រុក​កំរៀង​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងពីរ​នាក់​៕S/