ចិន​យល់ព្រម​ឱ្យ​អង្គការ​សុខភាព​ពិភពលោក បញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​

398
ចែករម្លែក

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា​ថា ចិន​បាន​យល់ព្រម​ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO)​បញ្ជូន​ក្រុម​អ្នកជំនាញ​​អន្តរជាតិ​នៅ​ទី​នោះ​ឱ្យបាន​ឆាប់​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​វីរុស​ថ្មី​និង​ធ្វើការ​ឆ្លើយតប​ជា​សកល​ចំពោះ​ការ​ផ្ទុះឡើង​នៃ​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម ដែល​រហូត​មក​​ដល់ពេលនេះ បាន​ស្លាប់​មនុស្ស​ចំនួន​១៣២​នាក់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ ថ្ងៃ​របស់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ជួប​​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ក្រុម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នោះ អង្គការ​សុខភាព​ពិភពលោក​នេះ បាន​និយាយ​​ថា ការយល់ដឹង​កាន់តែ​ច្រើន​អំពី​សមត្ថភាព​នៃ​ការឆ្លង​វីរុស​ពី​មនុស្ស​ទៅ​មនុស្ស​មាន​ភាព​បន្ទាន់​ដើម្បី​ផ្តល់​យោបល់​ដល់​ប្រទេស​ដទៃៗ​ទៀត​៕ដោយ៖សុខា/sn/Ha

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​