ចិន​រត់​ជាន់ជើងគ្នា​ទាំង​ព្រលឹងចុងសក់ ដោយសារ​ទុស្សេ​ប្រអប់​ភ្លើងអគ្គិសនី ក្នុង​ផ្ទះជួល​

1304
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ព្រះសីហនុ​ថា ជន​ជាតិចិន​ជាច្រើន​នាក់​បាន​រត់​ចេញពី​ផ្ទះជួល​មួយកន្លែង យ៉ាង​ប្រសេចប្រសាច ទាំង​ព្រលឹងចុងសក់ ដោយសារ​ទុស្សេ​ប្រអប់​ភ្លើង​នៅក្នុង​ផ្ទះ ដែល​ពួកគេ​ជួល​ស្នាក់នៅ​។​

​ករណីនេះ កើតឡើង​នៅផ្ទះ​ជួល​មួយកន្លែង​ជិត​ផ្ទះ​ពស់​ក្នុងភូមិ​១ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​នេះ ត្រូវបាន​អន្តរា​គម​ពី​សមត្ថកិច្ច​ជំនាញ​បាញ់​ទឹក​ពន្លត់​បាន​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល ឬ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕ ល​