ចិន​រាយការណ៍​អំពី​ការផ្ទុះ​ជម្ងឺ​ផ្តាសាយ​ជ្រូក​និង​បក្សី​

617
ចែករម្លែក
  • 11
    Shares

ក្រសួងកសិកម្មចិនកាលពីថ្ងៃសុក្រទី២៣វិច្ឆិកា បានអះអាងអំពីការផ្ទុះជម្ងឺផ្តាសាយបក្សីប្រភេទH5N6 នៅក្រុងយ៉ាងចូវ នៅក្នុងខេត្តជាំងស៊ូ។ករណីនេះកើតនៅកសិដ្ឋានមួយដែលមានសត្វស្លាប១១.៨១០ក្បាល ។

មានរបាយការណ៍អំពីការកើតមានជម្ងឺផ្តាសាយបក្សីនៅជាំងស៊ូ តែមិនដឹងកើតមានលើមាន់ឬបក្សីប្រភេទណា

ចំពោះករណីនេះ អាជ្ញាធរបានសម្លាប់ចោលសត្វស្លាបចំនួនជាង៣១.០០០ក្បាលនៅតំបន់នេះ។

ក្រសួងក៏បាននិយាយថា ជម្ងឺផ្តាសាយជ្រូកអាហ្រ្វិកក៏កើតមាននៅកសិដ្ឋាន២នៅក្រុងប៉េកាំង ដែលជាករណីផ្តាសាយជ្រូកលើកដំបូងកើតមាននៅរដ្ឋធានីចិន។

ក្រសួងបាននិយាយថា ជម្ងឺនេះត្រូវបានរកឃើញនៅក្នុងកសិដ្ឋាន២ក្នុងសង្កាត់ហ្វាងសាន។

សូមបញ្ជាក់ថា ជម្ងឺផ្តាសាយជ្រូកអាហ្វ្រិកប្រមាណ៧០ករណីត្រូវបានគេរាយការណ៍នៅចិនចាប់តាំងពីខែសីហាមក ទោះជាយ៉ាងណាវាមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ លើកលែងតែសត្វជ្រូក៕ដោយ៖វាសនា