ចិន​រាយការណ៍​អ្នកស្លាប់​តិច​បំផុត​ពី​Covid-19​និង​បន្ថយ​កំរិត​ប្រកាសអាសន្ន​នៅ​តំបន់​មួយចំនួន​

186
ចែករម្លែក

​ចិនដីគោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កុម្ភៈ​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​Covid-19​ចំនួន​តែ​២៩​នាក់ និង​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៣៣​នាក់​សំរាប់​ថ្ងៃ​​ពុធ ដោយ​កើន​បន្តិច​ពី​ចំនួន​៤០៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ឥឡូវ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ប្រទេស​ចិន​កើន​ដល់​៧៨.៤៩៧​នាក់ និង​អ្នកស្លាប់​កើន​ដល់​២.៧៤៤​នាក់​។​

​ការស្លាប់​២៩​នាក់​ក្នុង​មួយ​ថ្ងៃ​ជា​ចំនួន​ស្លាប់​ទាប​បំផុត ធៀប​នឹង​ការស្លាប់​ប្រចាំថ្ងៃ​ចាប់តាំងពី​ថ្ងៃ​២៨​មករា​មក និង​ចុះ​ពី​ចំនួន​៥២​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្រៅ​ពី​ខេត្ត​ហ៊ូ​ណាន ក្រុង​ប៉េកាំង ខេត្ត​ហេ​ឡុង​ជាំ​ង​និង​ហឺ​ណាន មាន​អ្នក​ស្លាប់​ម្នាក់​ក្នុង​ទីតាំង​នី​មួយៗ​កាលពី​ថ្ងៃ​ពុធ​។​

​ក្នុងពេល​ជាមួយគ្នា តំបន់​ចិន​ចំនួន​៥​បន្ថែម​ទៀត​ត្រូវបាន​បន្ទាប​កំរិត​ឆ្លើយតប​គ្រាអាសន្ន​បង្កឡើង​ដោយ​Covid-19​ក្រោយពី​បាន​សង្កេតឃើញថា​ការ​ប្រឈម​​សុខភាព​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​នេះ​ធ្លាក់ចុះ​។​តំបន់​ខ្លះ​បាន​រើ​ចោលរ​បាំង​ផ្លូវ​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​តាម​ដងផ្លូវ​៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នក​ជម្ងឺ​ត្រូវ​បាន​ព្យាបាល​ជា​និង​ចេញពី​មន្ទីរពេទ្យ​នៅ​ក្រុង​វូ​ហាន​