ចិន​រិះគន់​ការអះអាង​របស់​អាមេរិក​ដែលថា​ខ្លួន​ធ្វើ​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​

3115
ចែករម្លែក

ក្រសួងការបរទេស ចិន កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ឧសភា បាន រិះគន់ ការអះអាង របស់ អាមេរិក ដែលថា ចិន កំពុង ធ្វើ យោ ធូប នីយកម្ម សមុទ្រ ចិន ខាងត្បូង ។

អ្នកនាំពាក្យ ក្រសួង លោកស្រី ហួរ ជុន យី ង បាន និយាយ ក្នុង សន្និសីទកាសែត ប្រចាំថ្ងៃ ថា ” អាមេរិក ដូច ចោរ លេងសើច ជាមួយ ប៉ូលិស ។ វត្តមាន យោធា អាមេរិក នៅក្នុង សមុទ្រ ចិន ខាងត្បូង ធំ ជាង ចិន និង ប្រទេស ដទៃទៀត មកពី តំបន់ ជុំវិញ បូក បញ្ចូល គ្នា ។ ចិន មិនមែនជា ប្រទេស ដំបូង គេ ដែល បញ្ជូន សព្វាវុធ ចូលក្នុង សមុទ្រ ចិន ខាងត្បូង ទេ និង ក៏ មិនបាន ពាក់ព័ន្ធ ក្នុង សកម្មភាព យោធា ជា លក្ខណៈ ទ្រង់ទ្រាយ ធំ បំផុត ដែរ ” ។

លោកស្រី បាន បន្ថែមថា ” វា ជា សិទ្ធិ ស្របច្បាប់ របស់ យើង ក្នុងការ ការពង្រាយ ទីតាំង យោធា សំរាប់ ការពារ បណ្តា កោះ របស់ យើង ។ នៅលើ ផែនដី នេះ នរណា ធ្វើ យោ ធូប នី យ កម្ម សមុទ្រ ចិន ខាងត្បូង ? ចម្លើយ បង្ហាញ ដោយ ខ្លួនឯង ” ។

សូម រំលឹកថា រដ្ឋមន្ត្រី ការពារជាតិ អាមេរិក លោក ជេ ម ស៍ ម៉ា តទី ស កាលពី ថ្ងៃ អង្គារ បាន និយាយថា អាមេរិក នឹង បន្ត ” វាយ ស្គរ ” សមយុទ្ធ កងទ័ពជើងទឹក ជាប់ ជាប្រចាំ ដើម្បី ប្រជែង នឹង ការអះអាង ទឹកដី ពី សំណាក់ ចិន នៅក្នុង សមុទ្រ ចិន ខាងត្បូង ។

ក្រសួងការបរទេស ចិន ក៏បាន ឆ្លើយតប ទៅនឹង ការប្តូរឈ្មោះ បញ្ជាការ ប៉ាស៊ីហ្វិក អាមេរិក មកជា បញ្ជាការ ឥណ្ឌូ – ប៉ាស៊ីហ្វិក អាមេរិក ដោយ ថា ឈ្មោះ គ្មាន បញ្ហា ទេ អោយតែ អាមេរិក ដើរតួនាទី បែប ស្ថាបនា ក្នុង ការរក្សា សន្តិភាព និង ស្ថេរភាព នៅក្នុង តំបន់ ។ អ្នកនាំពាក្យ ក្រសួង ក៏បាន ច្រានចោល ការអះអាង របស់ មេបញ្ជាការ អាមេរិក លោក ហារី ហារី ស ដែលថា ចិន ជា ឧបសគ្គ មួយ នៅក្នុង តំបន់ សំរាប់ រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ដោយ លោកស្រី បាន និយាយថា ” ប្រទេសមួយ ដែល ងប់ងុល នឹង អនុត្តរភាព និយម តែង តែមាន អារម្មណ៍ មិន ស្រួល ដោយ បារម្ភ ខ្លាច ប្រទេស ដទៃ ឆក់យក វា ។ ចិន តែងតែ បញ្ជាក់ថា ខ្លួន នឹងមិន ស្វះ ស្វែងរក អនុត្តរភាព និង វាតទី និយម ទេ ។ ខ្ញុំ ឆ្ងល់ ថា តើ អាមេរិក អាច ធ្វើ ដូចគ្នា ដែរឬទេ ?”៕ ដោយ : វាសនា

ហួរ ជុន យី ង អ្នកនាំពាក្យ ក្រសួងការបរទេស ចិន និយាយ ក្នុង សន្និសីទកាសែត មួយ នៅ ក្រុង ប៉េកាំង កាលពី ថ្ងៃ ៣១ ឧសភា