ចិន​រិះគន់​ប្រធានសភា​អាម៉េរិក​ចំពោះ​ការជួប​ក្រុម​សកម្មជន​ហុងកុង​

234
ចែករម្លែក

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែកញ្ញា​បាន​ចោទប្រកាន់ មេដឹកនាំ​សភា​អាម៉េរិក លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី​( Nancy Pelosi)​ថា​បាន​ធ្វើ​ការអត្ថាធិប្បាយ​​មិន​មាន​ការទទួលខុសត្រូវ​អំពី​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្រុង​ហុងកុង គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកស្រី បាន​ស្វាគមន៍​ក្រុម​សកម្មជន​មកពី​ទីក្រុង​នេះ​ទៅ​កាន់​វិមាន​​កា​ពី​តូ​ល​(​សភា​អាម៉េរិក​) នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាម៉េរិក​។​

​អ្នកនាំពាក្យ​ចិន លោ​កហ្កេង សួង​( Geng Shuang )​បាន​និយាយថា លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី​និង​សមាជិកសភា​អាម៉េរិក​ដទៃ​ទៀត​បាន​យល់ច្រឡំ​រវាង​ត្រូវ​និង​ខុស​ដោយ​ចូលរួម​​ជាមួយ​អ្វី​ដែល​លោក​ហៅថា ក្រុម​អ្នក​បំបែក​ខ្លួន​ហុងកុង​។​

​លោក​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា “”​យើង​ជំរុញ​ឱ្យ​សហរដ្ឋ​អាម៉េរិក​បញ្ឈប់​ការពង្រឹង​កម្លាំង​ហិង្សា​និយម​នៅ​ទីក្រុង​ហុងកុង​ដែល​គាំទ្រ​ឯករាជ្យ​ហុងកុង​និង​បញ្ឈប់​​ការប្រើ​ពាក្យ​សម្តី​និង​សកម្មភាព​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​ភាពរុងរឿង​និង​ស្ថិរភាព​របស់​ក្រុង​ហុងកុង​”​។​

​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​ខាង​បក្ស​ប្រជាធិបតេយ្យ​នេះ​ត្រូវបាន​ចូលរួម​ដោយ​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ច្រើន​នាក់​នៅ​សន្និសីទកាសែត​មួយ​​កាលពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុម​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​ដែល​រួមមាន លោក ចូស​សួ វ៉ុង​(Joshua Wong) និង តារាចម្រៀង​ដេ​នីស ហូ​( Denise Ho )​។​

​លោកស្រី​បាន​គាំទ្រ​ការទាមទារ​ឱ្យមាន​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ​និង​បាន​ថ្លែងអំណរគុណ​ពួកគេ​ចំពោះ​ការ​ប្រឈម​នឹង​រដ្ឋាភិបាល​ចិន​ហើយ​បញ្ជាក់ប្រាប់​​ពិភពលោក​ជាមួយនឹង​ការយល់ឃើញ​ត្រឹមត្រូវ​របស់​ខ្លួន​។​

​ប៉ុន្តែ លោក ហ្កេ​ង សួង បាន​និយាយថា ហុងកុង​ជា​បញ្ហា​ផ្ទៃក្នុង​ចិន និង​ថា​ចិន​មិន​អាច​ទទួលយក​បាន​កា​រ​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​នោះ​ទេ​៕​ដោយ​៖​សុខា​/sn

លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ស្ថិត​នៅ​ជាមួយ​សកម្មជន​វ័យក្មេង លោក ចូស​សួ វ៉ុង​ក្នុងអំឡុងធ្វើ​សន្និសីទ​កាសែ​នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៩