ចិន​រៀបចំ​សប្តាហ៍​វប្បធម៌​នៅ​កម្ពុជា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​អបអរ​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​

459
ចែករម្លែក
  • 5
    Shares

ដោយៈ​សុផល​/​ព្រះសីហនុ​៖​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានរៀបចំ​សប្តាហ៍​វប្បធម៌​នៅ​កម្ពុជា​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស្អិតរ​មួ​ត​និង​អបអរ​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​។​

​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ ទិវា​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ បាន​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​រាត្រី​ថ្ងៃទី​២០​កុម្ភៈ​កម្មវិធី​«​ការយល់ដឹង​អំពី​ប្រទេស​ចិន​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ​»​ធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

ថ្លែង​ក្នុង​ពិធី​សម្តែង​ទស្សនីយភាព​រឿង​សណ្តែកក្រហម​នៅ​ទីក្រុង​ព្រះសីហនុ​លោក​CHENJIANGGANG​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​លើកឡើងថា ការសម្តែង​«​ការយល់ដឹង​អំពី​ប្រទេស​ចិន សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ​» គឺ​ដើម្បី​នាំមក​ជូន​នូវ​កម្មវិធី​បុណ្យ​វប្បធម៌​ដល់​បុគ្គលិក​នៅក្នុង​តំបន់ និង​ប្រជាជន​នៅ​ជុំវិញ​នេះ​។

​លោក​បាន​បញ្ជាក់ថា​៖« នេះ​ក៏​ជាការ​បង្ហាញ​យ៉ាង​ជាក់ស្តែង​នៃ​ចំណងមិត្តភាព រវាង​កម្ពុជា – ចិន ហើយក៏​ជា​សមិទ្ធិផល​ដំ​សំខាន់​នៃ​ខ្សែក្រវ៉ាត់​ផ្លូវ​មួយ​រវាង​កម្ពុជា​ចិន​ដែរ​»​។​លោក​បាន​បន្ថែម​ក្នុងនាម​ជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​ជាមួយ​កម្ពុជា​-​ចិន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ដើរតួ​ប្រៀបដូចជា​ស្ពាន និង​បាន​ជំរុញ​ទំនាក់ទំនង មេត្រីភាព និង​បង្កើន​មិត្តភាព​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ​នឹង​រវាង​ទីក្រុង អ៊ូ​ស៊ី ដើម្បី​ឲ្យ​ចំណងមិត្តភាព​កាន់តែ​ស៊ីជម្រៅ​។​

​លោក​បន្ថែមថា​នៅក្នុង​ឆ្នាំ​២០១៨ ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ​បានក្លាយ​ជា​ទៅជា ខេត្ត​បងប្អូន​ជា​ផ្លូវការ ។ ខេត្ត​ទាំងពីរ ទីក្រុង​ទាំងពីរ​បាន​យក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ធ្វើ​វេទិកា​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​យ៉ាង​ជាក់ស្តែង​លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​វប្បធម៌​។​ល​។​

ចំណែក​លោក​YangLiqun​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​បានឱ្យដឹងថាៈ​រឿងល្ខោន​ដែល​បង្ហាញ​នេះ​គឺ​និយាយ​អំពី​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​បង្ហាញ​ការរំពឹងទុក​នៃ ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ដែល​សហការគ្នា​ដោយ​សន្តិភាព​និង​ផ្តល់​ប្រយោជន៍​ដល់​គ្នា​និង​ការបង្កើន​ការស្វែងយល់​ពីគ្នា​និង​រៀន​ពីគ្នា​។​

លោក​បញ្ជាក់ថា​៖«​ខ្ញុំ​ជឿជាក់ថា​សកម្មភាព​នេះ នឹងធ្វើ​ឲ្យ​មិត្តភាព​របស់​យើង​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ផលប្រយោជន៍​ដល់​ការធ្វើទំនាក់ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វប្ប​ធ​ម៎រ​វាង​ខេត្ត​ជាំ​ង​ស៊ូ និង​ប្រទេស​កម្ពុជា​»​។​លោកស្រី​ហៀក​ហ៊ី​មុ​លី​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​លើកឡើងថា​ការសម្តែង​សិល្បៈ​នៅថ្ងៃនេះ ពិ​សេ​ជាមាន​សារៈសំខាន់។​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន ដែល​ខេត្ត​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោល​យល់​គ្នា​រួចហើយ កាលពី​ឆ្នាំ​២០១៨​។ ជាង​នេះ​សម្តែង​នេះ​ក៏​ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​មាន​រីកចម្រើន យ៉ាងខ្លាំង​លើ​វិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វិនិយោគ និង​អប់រំ​ជាដើម​។

​លោកស្រី​បាន​បញ្ជាក់ថា​«​ការសម្តែង​សិល្បៈ​នៅ​រាត្រី​នេះ​គឺ​បានបង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូ​សិល្បៈ​វប្បធម៌​រវាង​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​ជាំ​ង​ស៊ូ​និង​ទីក្រុង​អ៊ូ​ស៊ី​ប្រទេស​។​នេះ​ជា​លើក​ទី​២​ហើយ​បន្ទាប់បី​សិល្បៈ នេះ​បាន​សម្តែង​ក្នុង​ពិធី​សមុទ្រ នា​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៦»​។​

លោកស្រី​អភិបាលរង​ក៏បាន​លើកឡើងថា​នៅ​ចំពោះមុខ​ខេត្ត​ព្រះសីហនុ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ខេត្ត​ជាំ​ង​ស៊ូ និង​ទីក្រុង​អ៊ូ​ស៊ី​លើ​ការងារ​ចំបងៗ រូ​ម​មាន​៖ ការអភិវឌ្ឍ និង​ពង្រីក​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល អប់រំ ទេសចរណ៍ ពាណិជ្ជកម្ម និង​វិ​ន​យោគ​ផ្លាស់ប្តូរ​វប្បធម៌​តាម​ការសម្តែង​សិល្បៈ និង​ដំណើរ​ទស្សនកិច្ច ថ្នាក់ដឹកនាំ និង​មន្ត្រី​ផ្នែក​បច្ចេកទេស សន្តិសុខ សុមា​ល​ភាៈ និង​បរិស្ថាន​៕S/