ចិន​លើកលែង​ទិ​ដ្ឋា​ការ​ដល់​អ្នកទេសចរ​ម​ក​ពី ៥៩ ប្រទេស ឱ្យមក​លេង “​កោះ​ហា​វ៉ៃ​ចិន​”

2158
ចែករម្លែក

ប្រទេស​ចិន​នឹង​ផ្តល់ជូន​ការធ្វើដំណើរ​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ រួមទាំង​អ្នក​ដែល​មកពី​ចក្រភព​អង់គ្លេស​និង​អាមេរិក ទៅកាន់​កោះ​ត្រូ​ពិ​ក​ភាគខាងត្បូង​មួយ​របស់ខ្លួន ដែលមាន​ឈ្មោះថា “​កោះ​ហា​វ៉ៃ​ចិន​”​។​

​គោលនយោបាយ​ថ្មី​នេះ​នឹង​ឃើញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចំនួន ៥៩ ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ទស្សនា​កោះ​ហៃ​ណាន ភាគខាងត្បូង ដោយ​មិនត្រូវ​ការ​ឯកសារ​បន្ថែ​ម​នោះទេ​។​

​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ជំរុញ​មួយទៀត​លើ​ទេសចរណ៍​អន្តរជាតិ​ទៅកាន់​កោះ​លំហែកាយ​នេះ ខណៈដែល​តំបន់​នេះ​បើកទ្វារ​ស្វាគមន៍​ដល់​ភ្ញៀវទេសចរ​។​

​គោលនយោបាយ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​និង​អនុញ្ញាតឱ្យ​អ្នកដំណើរ​មួយចំនួន​ទៅលេង​ហៃ​ណាន​រយៈពេល ៣០ ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​បានឱ្យដឹងថា ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​កម្មវិធី​លើកលែង​ទិដ្ឋាការ​នេះ គឺមាន រុស្ស៊ី សហរដ្ឋអាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ក៏​ទទួល​បានដែរ លើកលែងតែ ៣ ប្រទេស​ប៉ុណ្ណោះ គឺ​កម្ពុជា វៀតណាម និង ឡាវ​។

​ច្បាប់​ថ្មី​នេះ​នឹង​ផ្តល់ឱ្យ​កោះ​ហៃ​ណាន​នូវ​តម្រូវការ​ទិដ្ឋាការ​មិនសូវ​ហ្មត់ចត់​ដូច​នៅ​ផ្នែក​ផ្សេងទៀត​នៅ​ប្រទេស​ចិន កន្លែង​ដែល​អ្នកទេសចរ​ត្រូវដាក់​ពាក្យសុំ​ទិដ្ឋាការ​តាមរយៈ​កុងស៊ុល​ចិន​នៅ​បរទេស​។​

​លោក ឈូ យូ​ណា​អ៊ី អនុប្រធាន​រដ្ឋបាល​អ​ន្តោ​ប្រវេសន៍​រដ្ឋ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា គោលនយោបាយ​នេះ​តំណាងឱ្យ​ការតាំង​ចិត្ត​និង​វិធីសាស្ត្រ​របស់​ចិន​ក្នុង​ការឈាន​ទៅមុខ​មួយ​ជំហាន​ទៀត​ដើម្បី​បើកចំហ​ដល់​ពិភព​ខាងក្រៅ​។​

​ការធ្វើ​សេរីភាវូបនីយកម្ម​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​កំណែទម្រង់​ដើម្បី​ធ្វើឱ្យ​កោះ​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​និង​ជា​សញ្ញា​នៃ​ការបើកចំហ​សម្រាប់​ប្រទេស​ចិន​។​

​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ប្រទេស​ចិន​បានប្រកាសថា​ខ្លួន​នឹង​អនុញ្ញាតឱ្យ​កោះ​ហៃ​ណាន​បង្កើត​ទីលានប្រណាំង​សេះ​និង​បើក​រាល់​ប្រភេទ​ក្រុមហ៊ុន​ភ្នាល់​ថ្មីៗ ដែល​ទាក់ទង​ទៅនឹង​កីឡា និង ការប្រកួតប្រជែង​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

កោះ​ហៃ​ណាន់ ដែល​ចិន​ប្រដូច​ទៅនឹង​កោះ​ហា​វ៉ៃ​របស់​អាមេរិក