ចិន​សង់​ផ្លូវដែក​ចូល​នេ​ប៉ាល់​

3009
ចែករម្លែក

​ចិន​នឹង​សង់​ផ្លូវដែក​មួយ​ភ្ជាប់​តំបន់​ខាងលិច​នៃ​តំបន់​ទី​បេ​តិ៍​ប្រទេស​ចិន​ទៅ​ប្រទេស​នេ​ប៉ាល់ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​China Daily​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា នៅ​មួយថ្ងៃ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ខាត​ហ្កា ប្រាសាត សា​ម៉ា អូ​លី​បាន​ទៅ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​។​

​កាសែត​បាន​និយាយថា ផ្លូវ​នេះ​នឹង​ភ្ជាប់​ទីក្រុង​ស៊ី​ហ្កា​ហ្សេ​ជាមួយ​រដ្ឋធានី​កា​ត្មា​ន់​ឌូ​នៃ​ប្រទេស​នេ​ប៉ាល់​។​

​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​១០ ពាក់ព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ ហេ​ដ្ឋា​រចនា​សម្ពន្ធ​និង​កិច្ចសហការ​នយោបាយ ។​

​កាសែត​China Daily បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង​ដែល​បាន​មានប្រសាសន៍ថា ចិន​ក៏​នឹង​មានបំណង​ធ្វើការ​ជាមួយ​នេ​ប៉ាល់​ដើម្បី​ស្ថាបនា​បណ្តាញ​​ផ្លូវ​កាត់​តំបន់​ហេមពាន្ត​តាមរយៈ​ផ្លូវអាកាស កំពង់ផែ ផ្លូវគោគ​និង​ទូរគមនាគមន៍​។​

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​កាសែត​រដ្ឋ​ចិន​Global Times​កាលពី​ថ្ងៃ​សុក្រ លោក​អូ​លី បាន​និយាយថា​”​ការភ្ជាប់​ផ្លូវ​កាត់​ព្រំដែន​គឺជា​អាទិភាព​កំពូល​របស់​នេ​ប៉ាល់​និង​​លោក​បាន​អំពាវនាវ​អោយ​ប្រទេស​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ប្រភព​ថាមពល​វា​រី​អគ្គិសនី​របស់​នេ​ប៉ាល់​”៕ដោយ៖វាសនា

​នាយករដ្ឋមន្ត្រី​ខាត​ហ្កា ប្រាសាត សា​ម៉ា អូ​លី​(​ឆ្វេង​)​និង​សម​ភាគី​ចិន ក្នុងជំនួប​នៅ​ប៉េកាំង​កាលពី​ថ្ងៃ​២១​មិថុនា​

#