ចិន​សម្លាប់ចោល​ជ្រូក​ជាង​៣៨​ពាន់​ក្បាល ដោយសារ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​

621
ចែករម្លែក

ចិនបានសម្លាប់ចោលជ្រូកជាង៣៨.០០០ក្បាលគិតមកត្រឹមថ្ងៃ០១កញ្ញា ដោយសារការផ្ទុះជម្ងឺផ្តាសាយជ្រូកអាហ្រ្វិក នេះបើតាមក្រសួកសិកម្មចិនបាននិយាយកាលពីថ្ងៃអាទិត្យទី២កញ្ញា។

ចិន ដែលយកសាច់ជ្រូកជាអាហារគោល បានរាយការណ៍ករណីកើតជម្ងឺនេះ៥កន្លែងនៅក្នុង៥ខេត្តផ្សេងគ្នាក្នុងរយៈពេលតែ១ខែ ជាហេតុនាំអោយអាជ្ញាធរសម្លាប់ចោលសត្វជ្រូកទ្រង់ទ្រាយធំដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

ការសម្លាប់និងព្យាបាលត្រូវបានធ្វើឡើងនៅក្នុងខេត្ត ឡាវនិញ,ហេណាន,ជាំងស៊ូនិងហ្សេជាំង ដែលនៅទីនោះជ្រូកសរុប៣៧.២៧១ក្បាលត្រូវបានសម្លាប់ចោល និង១.២៦៤ក្បាលទៀតត្រូវបានសម្លាប់ចោលកាលពីថ្ងៃសៅរិ៍នៅក្នុងខេត្តអានហ៊ុយ។

ក្នុងពេលជាមួយគ្នា សត្វជ្រូករស់មកពីបណ្តាខេត្តខាងលើត្រូវបានហាមដឹកជញ្ជូនចេញក្រៅ ហើយផ្សារជ្រូករស់នៅក្នុងខេត្តទាំងនេះក៏ត្រូវបានបិទ៕ដោយ៖វាសនា

អឺរ៉ុបក៏ធ្លាប់សម្លាប់ជ្រូកចោលដោយសារជម្ងឺផ្តាសាយជ្រូកអាហ្វ្រិកនេះដែរ