ចិន​សម្លាប់​ជ្រូក​ជាង​៩​សែន​ក្បាល​ដោយសារ​ផ្តាសាយ​អាហ្វ្រិក​

434
ចែករម្លែក

​ក្រសួងកសិកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា​ថា ចិន​បានសម្លាប់​ជ្រូក​៩១៦.០០០​ក្បាល​ក្រោយពី​ការផ្ទុះ​ជម្ងឺ​ផ្តាសាយ​អាហ្វ្រិក​ប្រមាណ​១០០​ករណី​នៅក្នុង​​ប្រទេស​នេះ ខណៈ​ជម្ងឺ​នេះ​បន្ត​រីក​រាលដាល​ទៅកាន់​តំបន់​ថ្មី​និង​កសិដ្ឋាន​ធំៗ​។​

​ជម្ងឺ​នេះ​បាន​រាលដាល​ដល់​២៤​ខេត្ត​និង​តំបន់​ចាប់តាំងពី​ការផ្ទុះ​លើកដំបូង​កាលពី​ខែសីហា​ដោយ​ធ្វើអោយមាន​បញ្ហា​ក្នុង​ទីផ្សារ​សាច់ជ្រូក​ធំ​បំផុត​ក្នុង​លោក​។​ចិន​បា​នស​ម្លា​​ប់​ជ្រូក​យក​សាច់​ជិត​៧០០​លាន​ក្បាល​នៅ​ឆ្នាំ​២០១៧​។​

​ផ្តាសាយ​ជ្រូក​មិន​គំរាម​ដល់​មនុស្ស​ទេ តែ​សម្លាប់​ជ្រូក​និង​មិនមាន​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ទេ​។​