ចិន​សរសើរ គីម ជុង អ៊ុន ចំពោះ​ជំនួប​កំពូល​ជាមួយ ដូ​ណា​ល់ ត្រាំ និង​សន្យា​គាំទ្រ​

3143
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មិថុនា បាន​សរសើរ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ចិន ដោយបាន​​សម្តែង​ការសរសើរ​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​បាន​សន្យា​រក្សា​ចំណងមិត្តភាព​រឹងមាំ​
​និង​យូរអង្វែង ។​

​ដោយ​ជួប​ជាមួយ លោក គីម ជុង អ៊ុន ដែល​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទី​៣​របស់លោក​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះហើយ​គ្រាន់​តែមួយ​សប្តាហ៍​បន្ទាប់​ពី លោក គីម ជុង អ៊ុន ​បាន​ជួប​ជាមួយ លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី​១២​ខែមិថុនា​មក​នោះ លោក ស៊ី ជីន​ពីង បាន​និយាយថា ចិន​មាន​ឆន្ទៈ​បន្ត​ដើរតួនាទី​វិជ្ជមាន​ដើម្បី​ជំរុញ​ដំ​
​ណើ​រការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក គីម ជុង អ៊ុន ជា​ចុងក្រោយ​បំផុត​នេះ គឺ​ចំពេល​មានការ​ទាក់ទង​ការទូត​ដ៏​ល្អប្រសើរ​ឡើង ហើយ​មិន​ដូច​ដំណើរ​ទស្សនកិច្ច​ចំនួន​២​លើក​​មុន​របស់លោក​មកកាន់​ចិន គឺ​ពេលនេះ​រដ្ឋាភិបាល​ចិន​បានប្រកាស​អំពី​វត្តមាន​របស់លោក​ខណៈ​ដែល​លោក​ស្ថិតនៅ​ប្រទេស​ចិន​ជាជាង​រង់ចាំ​ដល់​ក្រោយពេល​លោក​
​ចាកចេញ​នោះ​។​

​ទូរទស្សន៍​រដ្ឋ​ចិន​បាន​និយាយថា​លោក ស៊ី ជីន​ពីង ប្រា​ប់លោក គីម ជុង អ៊ុន ថា លោក​សប្បាយរីករាយ​ណាស់​ដែល​បានឃើញ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ច​ជំនួប​របស់​​លោក​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ និង ការមូល​មតិ​គ្នា​សំខាន់​ស្តីពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​និង​បង្កើត​យន្តការ​សន្តិភាព​យូរអង្វែង​ដែល​សំរេចបាន​ក្នុងជំនួប​​នេះ​។​

​សម្រាប់ លោក គីម ជុង អ៊ុន វិញ នៅក្នុង​ជំនួប​នោះ លោក បាន​ប្រាប់ លោក​ស៊ី ជីន ពីង ថា លោក​សង្ឃឹម​ធ្វើការ​ជាមួយ​ចិន​និង​ភាគី​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ដំណើរការ​​សន្តិភាព​៕ដោយ៖សុខា/sn

​លោក ស៊ី ជីន​ពីង និង លោក គីម ជុង អ៊ុន ស្ថិតនៅ​ក្នុងជំនួប នៅ​ទីក្រុង​Dalian ប្រទេស​ចិន​កាលពី​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៨