ចិន​សាងសង់​ប្រព័ន្ធគ្រប់គ្រង​អាកាសធាតុ​ធំ​ជាង​ប្រទេស​អេ​ស្ប៉ា​ញ ៣ ដង​

1471
ចែករម្លែក
  • 57
    Shares

​គម្រោង​នេះ​គឺ​ជាប់ទាក់ទង​នឹង​ការដំឡើង​ឡ​ដុត​ចំហេះ​ឥន្ធនៈ​រាប់ម៉ឺន​កន្លែង​នៅលើ​ភ្នំ​ក្នុង​តំបន់​ទី​បេ​តិ៍ ដែល​នឹង​បញ្ចេញ​ភាគល្អិត​តូចៗ​ចូលទៅក្នុង​បរិយាកាស​ដើម្បី​បង្កើត​ពពក​ដ៏​ច្រើន​សម្បើម​។​

​បច្ចុប្បន្ន ចិន​កំពុង​សាងសង់​ប្រព័ន្ធ​ផលិត​ភ្លៀង​តម្លៃ​ទាប​ដើម្បី​ទាក់ទាញ​ទឹកភ្លៀង​បន្ថែមទៀត​ទៅកាន់​តំបន់​ខ្ពង់រាប​ទី​បេ​តិ៍​នេះ​។ ប្រទេស​ចិន​គឺជា​ប្រទេស​ទី​១​នៅលើ​ពិភពលោក​ដែល​ប៉ុនប៉ង​អនុវត្ត​បច្ចេកវិជ្ជា​ខ្នាត​ធំ​បែបនេះ​។​

​កាសែត South China Morning Post បាន​រាយការណ៍​ថា “​ឡ​ទាំងនោះ​ដុត​ចំហេះ​ឥន្ធនៈ​រឹង​ដើម្បី​ផលិត​អ៊ី​យ៉ូ​ឌី​ប្រាក់ (Silver Iodide) ដែលជា​ភ្នាក់ងារ​ផលិត​ពពក ជាមួយ​រចនាសម្ព័ន្ធ​គ្រី​ស្តា​ល់​លីន​ដូច​ទឹកកក​”​។​

​គម្រោង​នេះ​អាច​បង្កើន​បរិមាណ​ទឹក​ភ្លៀង​ដល់​ទៅ ១០ ពាន់​លាន​ម៉ែត្រត្រីគុណ​ជា​រៀងរាល់ឆ្នាំ ដែល​ស្មើ​ប្រហែល ៧ ភាគរយ​នៃ​ការប្រើប្រាស់​ទឹក​សរុប​របស់​ចិន​។​

​ឡ​ទាំងនេះ​នឹង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រហែល ១,៦ លាន​គីឡូ​ម៉ែត្រការ៉េ ធំ​ជាង​ប្រទេស​អេ​ស្ប៉ា​ញ ៣ ដង​។​

​អ្នកស្រាវជ្រាវ​ម្នាក់​ដែល​ធ្វើការ​លើ​ប្រព័ន្ធ​នេះ​បាន​ប្រាប់​កាសែត South China Morning Post ថា “​រហូតមកទល់​ពេលនេះ ឡ​ដុត​ចំហេះ​ជាង ៥០០ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ជម្រាលភ្នំ​នៅ​តំបន់​ទី​បេ​តិ៍ ស៊ីន​ជាំ​ង និង​តំបន់​ផ្សេងទៀត​សម្រាប់​ការប្រើប្រាស់​សាកល្បង​។ ទិន្នន័យ​ដែល​យើង​ប្រមូលបាន បង្ហាញ​លទ្ធផល​គួរ​ជាទី​រំពឹង​យ៉ាងខ្លាំង​”​។

​ប្រព័ន្ធ​នេះ​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះថា China Aerospace Science and Technology Corporation៕ ដោយ៖ កញ្ញាដាលីស

ចិន​កំពុង​សាងសង់​ប្រព័ន្ធ​ផលិត​ទឹកភ្លៀង​ធំ​ជាង​អេ​ស្ប៉ា​ញ ៣ ដង
#