ចិន​ស៊ើបអង្កេត លើ​មេដឹកនាំ​សង្ឃ​ជាន់ខ្ពស់ អំពី​ករណី​រំលោភបំពាន​ផ្លូវភេទ​ ​

1060
ចែករម្លែក

ក្រុមអាជ្ញាធរខាងសាសនាចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៣ខែសីហាថា មេដឹកនាំសង្ឃជាន់ខ្ពស់ ព្រះនាម Xuecheng អតីតប្រធានសមាគមសង្ឃព្រះពុទ្ធដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិននេះ ស្ថិតនៅក្រោមការស៊ើបអង្កេតតាមការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ ។

សង្ឃ Xuecheng ឲដែលជាសមាជិកបក្សកុម្មុយនីស្តចិននិងជាចៅអធិការនៅវត្តLongquan នៅទីក្រុងប៉េកាំងនេះប្រឈមការចោទប្រកាន់ជាច្រើនករណី។

សង្ឃ Xuecheng បានលាលែងពីតំណែង កាលពីដើមខែនេះបន្ទាប់ពីសង្ឃជាច្រើនអង្គបានចោទប្រកាន់សង្ឃអង្គនេះ ពីបទរំលោភបំពានផ្លូវភេទ និងប្រើប្រាស់ហិរញ្ញវត្ថុមិនត្រឹមត្រូវ។

លោកសង្ឃ២អង្គនៃសមាគមសង្ឃនេះ បានចោទប្រកាន់សង្ឃ Xuecheng ថាបានបញ្ជូនសារទៅស្រ្តីយ៉ាងតិចណាស់ចំនួន៦នាក់ ដោយគំរាមនិងលួមលោមបញ្ឆោតស្រ្តីទាំងនោះឱ្យរួមភេទជាមួយគាត់។

ក្រុមអ្នកស៊ើបអង្កេត ក៏បានរកឃើញភស្តុតាងដែលថា វត្តនេះបានរំលោភបំពានច្បាប់ហិរញ្ញវត្ថុជាតិផងដែរ៕ដោយ៖សុខា/sn

មេដឹកនាំសង្ឃជាន់ខ្ពស់ Xuecheng ស្ថិតនៅក្រោមការស៊ើបអង្កេតតាមការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ