ចិន​ស្នើឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ ពិភាក្សា​អំពី​តំបន់​កា​ស្មៀរ

178
ចែករម្លែក

​ក្រុម​អ្នកការទូត​បាន​និយ​យា​ថា ចិន​កាលពី​ថ្ងៃ​ពុធ​បាន​គាំទ្រ​សំណើ​របស់​ប៉ា​គី​ស្ថាន ចំពោះ​ការស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ពិភាក្សា​អំពី​ការសម្រេចចិត្ត​​របស់​ឥណ្ឌា​ក្នុងការ​ដកហូត​ឋានៈ​ពិសេស​ពី​រដ្ឋ Jammu-Kashmir ដោយ​ស្នើ​ឱ្យ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​k:​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​ថ្ងៃ​សុក្រ​។

​ក្រុម​អ្នកការទូត​បាន​និយាយថា ទោះ​យ៉ាងនេះក្តី បារាំង​បាន​ឆ្លើយតប​នឹង​សំណើ​នេះ​ដោយ ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ពិភាក្សា​លើ​បញ្ហា​នេះ​ក្នុង​លក្ខណៈ​មិន​ផ្លូវការ​ដូច​ជា​កិច្ចការ​ផ្សេងៗ​​ទៀត​ដែរ នៅ​សប្តាហ៍​ក្រោយ​។ វា​អាស្រ័យ​លើ​ប៉ូឡូញ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សម្រាប់​ខែ​សីហា​នេះ​ដើម្បី​សម្របសម្រួល​ពេលវេលា​ឱ្យ​ព្រមព្រៀង​គ្នា​ក្នុងចំណោម​សមាជិក​ទាំង​១៥ ។​

​តំបន់​ព្រៃភ្នំ​ហេមពាន្ត​នេះ ជា​ចំណុច​ជម្លោះ​ដែល​ធ្វើឱ្យមាន​បញ្ហា​ទំនាក់​ទង​រវាង​ប្រទេស​ជិតខាង​គ្នា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

​សេចក្តីសម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែសីហា​ដោយ​ឥណ្ឌា បិទ​សិទ្ធិ​របស់​រដ្ឋ Jammu -Kashmir​ដើម្បី​បង្កើត​ច្បាប់​ផ្ទាល់​ខ្លួន​និង​អនុញ្ញាត​ឱ្យ​អ្នក​មិនមែនជា​អ្នកស្រុក​ទិញ​ដី​និង​​ផ្ទុះ​នៅ​ទីនោះ​។​បណ្តាញទូរស័ព្ទ​អ៊ី​ន​ធឺ​ណែ​ត​និង​បណ្តាញ​ទូរទស្សន៍​ត្រូវបាន​បិទ ហើយ​មាន​ការ​រឹតត្បិត​លើ​ការ​ចេញ​ចូល​និង​ការជួបប្រជុំគ្នា​។​

​លោក Shah Mahmood Qureshi បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រុមប្រឹក្សា​នេះ​កាលពី​ថ្ងៃ​អង្គារ​។ លិខិត​នេះ​បាន​និយាយថា​”​ប៉ា​គី​ស្ថាន​នឹង​មិន​បង្ក​ជម្លោះ​ទេ​ប៉ុន្តែ​ឥណ្ឌា​មិនគួរ​​ច្រឡំ​ការអត់ធ្មត់​របស់​យើង ចំពោះ​ភាពទន់ខ្សោយ​នោះទេ ។ ប្រសិនបើ ឥណ្ឌា​ជ្រើសរើស​យក​ការប្រើ​កម្លាំង​ជាថ្មី​ម្តងទៀត​នោះ​ប៉ា​គី​ស្ថាន​នឹង​មាន​កាតព្វកិច្ច​ឆ្លើយតប​ក្នុងការ​​ការពារ​ខ្លួន​ដោយ​មាន​សមត្ថភាព​គ្រប់គ្រាន់​” ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន អត់ធ្មត់​ដោយ​មិន​បង្ក​បញ្ហា​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​ឋានៈ​ពិសេស​​របស់​រដ្ឋ Jammu -Kashmir ។ លោក Antonio Guterres ក៏​បាន​និយាយ​ផងដែរ ថា​លោក​មាន​ការ ព្រួយបារម្ភ​អំពី​របាយការណ៍​នៃ​ការ​រឹតត្បិត​នៅ​ខាង​ទឹកដី​ឥណ្ឌា​នៃ​តំបន់​​កា​ស្មៀរ​នេះ​៕​ដោយ​៖​សុខា​/sn

លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​ឥណ្ឌា និង​ប៉ា​គី​ស្ថាន អត់ធ្មត់​ដោយ​មិន​បង្ក​បញ្ហា​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​ឋានៈ​ពិសេស​របស់​រដ្ឋ Jammu -Kashmir