ចិន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​បរិភោគ​សត្វព្រៃ ដោយសារ​ជំងឺឆ្លង​COVID-19

104
ចែករម្លែក

​ក្រុមអ្នកច្បាប់​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​បាន​និយាយថា​ខ្លួន​នឹង​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការទិញ​ដូរ​និង​បរិភោគ​សត្វព្រៃ​ជាបន្ទាន់ នៅក្នុង​សេចក្តី​​សម្រេចចិត្ត​ឆាប់រហ័ស​មួយ​ដែល​ខ្លួន​និយាយ ថា​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ឈ្នះ​ការប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​COVID-19 ។​

​សេចក្តីប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៤​ខែ​កុម្ភៈ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការផ្អាក​ដំបូង​នៃ​ការធ្វើ​ពាណិជ្ជកម្ម​និង​ការ​បរិភោគ​សត្វព្រៃ​កាលពី​ខែ​មករា​។​​នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ីនហួ​។​

​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា​វីរុស​ឆ្លង​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​បច្ចុប្បន្ន បាន​ឆ្លងទៅ​មនុស្ស​ពី​សត្វ​។ បច្ចុប្បន្ន ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជិត ២.៧០០​នាក់​នៅ​ប្រទេស​​ចិន ហើយ​បាន​រាលដាល​ដល់​ប្រទេស​ប្រមាណ​៣០​នៅ​ជុំវិញ​ពិភពលោក​។​

​ការឆ្លង​វីរុស​មួយចំនួន​ពី​ដំបូង​បំផុត ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខ្លួន​មនុស្ស​ដែល​បាន​ទៅ​និង​ប៉ះពាល់​សត្វព្រៃ​នៅ​ទី​ផ្សារ​លក់​សត្វព្រៃ​មួយ​នៅ​ទីក្រុង​វ៉ូ​ហាន​ នៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​សត្វ​ប្រចៀ​វ ពស់ សំពោ​ច និង​សត្វ​ផ្សេងៗ​ទៀត ត្រូវបាន​ដាក់​លក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកលក់សាច់ តាំងបង្ហាញសាច់ឆ្កែនៅក្នុងផ្សារលក់សាច់មួយនៅអំឡុងបុណ្យស៊ីសាច់ឆ្កែនៅទីក្រុងYulin ប្រទេសចិន កាលពីឆ្នាំ២០១៨