ចិន​អភិវឌ្ឍន៍​រ៉ា​ដា​ប្រឆាំង​យន្តហោះ​បំបាំងកាយ​

352
ចែករម្លែក
  • 13
    Shares

ថ្មីៗ​នេះ​ក្រុមហ៊ុន​ផលិត​អាវុធ​ចិន​ជាច្រើន​បាន​បង្កើត​ប្រព័ន្ធ​រ៉ា​ដា​វិទ្យុសកម្ម​ចម្រុះ ជាមួយ​បច្ចេកវិជ្ជា ដែល​អ្នកជំនាញ​មើលឃើញថា​ជា​ឧបករណ៍​ឈ្លបយកការណ៍​ពីលើ​អាកាស​ទៅ​ដី​ដ៏​មាន​ប្រសិទ្ធភាព​និង​ប្រហែលជា​ឧបករណ៍​ទប់ទល់​នឹង​យន្តហោះ​ចម្បាំង​បំបាំងកាយ​។​

​រ៉ា​ដា​វិទ្យុសកម្ម Terahertz ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន China Electronics Technology Group Corporation (CETC) ដែល​ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ត្រ​ឈ្មោះ លី យួន​ជី និង​គំរូ​រ៉ា​ដា​ជំនា​ន់ទី​២​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​ន៍ហើយ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ CCTV កាលពី​ថ្ងៃអាទិត្យ ដែល​ដកស្រង់​សេចក្តីថ្លែងការណ៍​បញ្ចេញ​ដោយ​ក្រុមហ៊ុន CETC ។​

​របាយការណ៍​របស់​ទូ​រ​ទស្សន៍ CCTV បាន​និយាយថា រ៉ា​ដា​វិទ្យុសកម្ម Terahertz មាន​រលក​ចម្ងាយ​នៅ​ចន្លោះ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េ​និង​មីក្រូ​វ៉េ ដែលជា​បាតុភូត​ដ៏​ទូលំទូលាយ​មួយ​អាចធ្វើ​ខូច​បច្ចេកវិជ្ជា​បំបាំងកាយ​បច្ចុប្បន្ន ដោយ​ធ្វើឱ្យ​រ៉ា​ដា​នេះ​អាច​ចាប់បាន​យន្តហោះ​បំបាំងកាយ​បាន​៕ ដោយ៖ កញ្ញាដាលីស/Ha

ចិន​កំពុង​អភិវឌ្ឍ​ន៍រ៉ា​ដា Terahertz ដើម្បី​ចាប់​យន្តហោះ​បំបាំងកាយ