ចិន​អរគុណ​ប្រទេស​សូ​ឡូ​ម៉ុន​ចំពោះ​ការ​ផ្តាច់ទំនាក់ទំន​ង​ការទូត​ពី​តៃវ៉ាន់

251
ចែករម្លែក

​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦ ខែកញ្ញា​បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ប្រទេស​កោះ​សូ​ឡូ​ម៉ុន​ចំពោះ​ការ​ផ្តាច់ទំនាក់ទំន​ង​ការទូត​ជាមួយ​តៃវ៉ាន់​ដែល​ជា​សកម្មភាព​មួយ​​ដែល​ធ្វើឱ្យ​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ នៅ​មាន​ការទទួលស្គាល់​ពី​១៦​ប្រទេស​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ភាគី​ចិន​អ​គុណ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​សូឡូ​ម៉ុន​ យ៉ាងខ្លាំង​ចំពោះ​ការ​កាត់ផ្តាច់​នូវ​អ្វី​ដែល​ហៅថា​ទំនាក់ទំនង​ការទូត ជាមួយ​អាជ្ញាធរ​តៃវ៉ាន់​” ។​

​លោកស្រី​បាន​បន្ថែមថា “​យើង​ស្វាគមន៍​ចំពោះ​សូ​ឡូ​ម៉ុន​ក្នុងការ​ចាប់​យក​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ​”​។​

​ការ​កាត់ផ្តាច់​ការទូត​នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល ក្រុង​ប៉េកាំង​គឺ​តែ​ប៉ុន្មាន​សប្តាហ៍​នៅ​មុនពេល​ដែល​ខ្លួន​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន​។​

​កោះ​តៃវ៉ាន់​បាន​គ្រប់គ្រង​ដោយ​ខ្លួនឯង​ចាប់តាំងពី​ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ ប៉ុន្តែ​ចិន​នៅតែ​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​របស់​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ដណ្តើម​យក​វា​មក​​កាន់កាប់​វិញ​ដោយ​ប្រើ​កម្លាំងយោធា​ប្រសិនបើ​ចាំបាច់​៕​ដោយ​៖​សុខា​/sn

ចិន កាលពី​ថ្ងៃ​ចន្ទ​ទី​១៦ ខែកញ្ញា​បាន​ស្វាគមន៍​ការសម្រេច ចិត្ត​របស់​ប្រទេស​កោះ​សូ​ឡូ​ម៉ុន​ចំពោះ​ការ​ផ្តាច់ទំនាក់ទំន​ង​ការទូត​ជាមួយ​តៃវ៉ាន់​