ចិន​អាច​ផលិត​យន្តហោះ​កំបាំង​កាយ​J-20​ទ្រង់ទ្រាយ​ធំ​ក្រោយ​សាកល្បង​បាន​ជោគជ័យ​

783

ចិនអាចផលិតយន្តហោះគេចពីរ៉ាដាធុនJ-20ជាលក្ខណៈទ្រង់ទ្រាយធំនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ ក្រោយពីដោះស្រាយបញ្ហាម៉ាស៊ីនរបស់វា។

ការអភិវឌ្ឍម៉ាស៊ីនWS-15 ថ្មីរបស់យន្តហោះត្រូវបានជួបបញ្ហារាប់ឆ្នាំពាក់ព័ន្ធការឡើងកំដៅស្លាបចក្រពេលយន្តហោះធ្វើដំណើរក្នុងល្បឿនកំពូល។ទោះជាយ៉ាងណា ពួកអ្នកបច្ចេកទេសចិនឥឡូវបានដោះស្រាយបញ្ហាក្រោយធ្វើការសាកល្បងលើដីបានជោគជ័យនិងហោះសាកល្បងជាមួយម៉ាស៊ីនកែសម្រួល ដោយដាក់គោលដៅផលិតយន្តហោះគុណភាពខ្ពស់ស្ថិតក្នុងគោលដៅ នេះបើតាមប្រភពមួយប្រាប់កាសែតSouth China Morning Post។

J-20 ហោះសាកនៅឆ្នាំ២០១១ ។វានឹងត្រូវចិនផលិតជាទ្រង់ទ្រាយធំចាប់ពីចុងឆ្នាំ ក្រោយបញ្ហាម៉ាស៊ីនត្រូវបានដោះស្រាយ

ម៉ាស៊ីនថ្មីនិងធ្វើអោយប្រសើរឡើងនេះ បំពាក់កង្ហារក្នុងទួប៊ីនហើយនឹងអនុញ្ញាតអោយយន្តហោះចិនហោះក្នុងល្បឿនលឿនជាងសម្លេងដោយរ៉ាដាចាប់សញ្ញាមិនបានគឺដូចគ្នានឹងយន្តហោះF-35របស់អាមេរិក។

ចិនបានដាក់យន្តហោះនេះក្នុងសេវាប្រយុទ្ធកាលពីខែកុម្ភៈ ដោយសង្ឃឹមវានឹងបំព្រួញគន្លាតយោធាជាមួយអាមេរិក។វាត្រូវបានផលិតឡើងជាមួយយន្តហោះជំនាន់ទី៤ដទៃទៀត ដូចជាយន្តហោះJ-16 និង J-10។

ចិនរំពឹងថាអាមេរិកនឹងបញ្ចេញយន្តហោះF-35ពី២០០ទៅ៣០០គ្រឿងមកដាក់នៅអាស៊ីប៉ាស៊ីហ្វិក នៅយ៉ាងយូរត្រឹមឆ្នាំ២០១២៥ មានន័យថា ចិនត្រូវការយន្តហោះកំបាំងកាយJ-20ក្នុងចំនួនប្រហែលគ្នា។បច្ចុប្បន្នចិនមានប្រហែល៣០គ្រឿងប៉ុណ្ណោះ៕ដោយ:វាសនា


យន្តហោះកំបាំងកាយJ-20អាចប្រដូចទៅនឹងយន្តហោះF-35របស់អាមេរិក