ចិន​អំពាវនាវ​អោយមាន​ច្បាប់​សន្តិសុខ​តឹងរឹង​ឡើង​ដើម្បី​បញ្ចប់​ចលាចល​នៅ​ហុងកុង​

615
ចែករម្លែក

​ចិន​បាន​និយាយថា ការខ្វះ​ច្បាប់​សន្តិសុខ​តឹងរឹង​នៅ​ហុងកុង ជា​ហេតុផល​សំខាន់​មួយ​ដែលនាំអោយ​មាន​ការតវ៉ា​ប្រឆាំង​អូសបន្លាយ​ពេល​រាប់​ខែ​និង​ថា​ការអនុម័ត​ច្បាប់​ដូច្នោះ​​ជា​«​ភារកិច្ច​បន្ទាន់​»​មួយ​។​

​ការអំពាវនាវ​ដែល​មុខ​ជា​នឹង​បង្ក​កំហឹង​ក្នុងចំណោម​អ្នក​តវ៉ា​ប្រឆាំង​បន្ថែម មាន​នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ចេញ​ដោយ​នាយកដ្ឋាន​រដ្ឋ​ចិន​ដែល​​មាន​ភារកិច្ច​ត្រួត​មើល​ហុងកុង​។​

​សេចក្តីថ្លែងការណ៍​ដែល​អាន​ដោយ​លោក ហ្សាង ស៊ា​វ​មិញ នាយក​នៃ​ការិយាល័យ​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វ័យភាព​នេះ​ត្រូវតែ​​ធ្វើអោ​ប្រសើរឡើង ដោយ​បន្ថែម​ថា​កក្តា​ដូចជា​ថ្លៃ​ស្នាក់​នៅ​ខ្ពស់​និង​គម្លាត​ទ្រព្យសម្បត្តិ​កាន់តែ​ធំ​ឡើង​បាន​ចូលរួម​ចំពោះ​ចលាចល​នេះ​។​

​តែ​លោក​ហ្សាង​ក៏​គាំទ្រ​ការប្រើ​អំណាច​ខ្លាំងក្លា​ឡើង​ដោយ​ថា​ហុងកុង​ត្រូវការ​ច្បាប់​ដែល​ដាក់​វិ​ទង្សនា​និង​ការប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​នៅ​ក្រៅ​ច្បាប់​និង​ថា​មេដឹកនាំ​និង​សភា​នៃ​ទឹកដី​នេះ​ត្រូវតែ​ជា​«​ជន​ស្ន​ហា​ជាតិ​»​ដែល​ស្មោះ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់​ថា កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ហុងកុង​ដើម្បី​ដាក់​ចេញ​ច្បាប់​សន្តិសុខ​តឹងរឹង​ឡើង​នៅ​ឆ្នាំ​២០០៣ បាន​បង្ក​ការតវ៉ា​ប្រឆាំង​ដ៏​ធំ​មុនពេល​លុប​វា​ចោល តែ​ឥឡូវ​លោក​ហ្សាង​​បាន​និយាយថា​ការខ្វះ​ច្បាប់​ដូច្នេះ​ជា​ហេតុផល​ធំ​មួយ​ចំពោះ​កំណើន​សកម្មភាព​នៃ​កម្លាំង​ផ្តាច់ខ្លួន​នៅក្នុង​ទឹកដី​នេះ​។​

​លោក​បាន​និយាយថា​«​ត្រូវ​ការពារ​សន្តិសុខ​ជាតិ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។​វា​ក្លាយជា​បញ្ហា​សំខាន់​និង​ជា​ភារកិច្ច​បន្ទាន់​ចំពោះ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ប្រជាជន​គ្រប់​​ស្រទាប់វណ្ណៈ​»៕​ដោយ​៖​វាសនា​

​សម្តី​របស់​ហ្សាង ទំនងជា​នឹង​ធ្វើអោយ​អ្នក​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​កាន់តែ​មាន​កំហឹង