ចិន​អំពាវនាវ​ឱ្យ​អាស៊ាន​ធ្វើការ​រួមគ្នា​សម្រាប់​ពាណិជ្ជកម្ម និង​សមុទ្រ​ចិន​ខាងត្បូង​

2328
ចែករម្លែក
  • 11
    Shares

នាយករដ្ឋមន្ត្រីចិន លោកលី ឃឹឈាំង( Li Keqiang)បានអំពាវនាវឱ្យ អាស៊ានធ្វើការរួមគ្នាជាមួយចិនលើពាណិជ្ជកម្មសេរីនិងរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង។

ដោយថ្លែងនៅបាថកថាសិង្ហបុរីលើកទី៤៤ នៅថ្ងៃអង្គារទី១៣ខែវិច្ឆិកាលោក Li Keqiang បញ្ជាក់ថា ក្រុមមេដឹកនាំសង្ឃឹមថានឹងពិភាក្សាសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម១៦ប្រទេស ដែលត្រូវបានគេស្គាល់ថាជាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយប្រចាំតំបន់ (RCEP)នៅឆ្នាំក្រោយ។ចិនក៏សង្ឃឹមផងដែរថាការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិអំពីសមុទ្រចិនខាងត្បូងអាចត្រូវបានពិភាក្សាបញ្ចប់ក្នុងរយៈពេល៣ឆ្នាំ។

ស្របពេលដែលមានសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះ ការលើកឡើងអំពីពាណិជ្ជកម្មបែបនេះ បានក្លាយជាបញ្ហានិងជាចំណុចសំខាន់ នៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រីចិនខណៈដែល លោកបានធ្វើការអំពាវនាវជាថ្មីដើម្បីការពារពាណិជ្ជកម្មសេរីនិងពហុភាគីនិយម។នេះជាអ្វីដែលប្រទេសជាច្រើនដូចជាប្រទេសសិង្ហបុរីបានពឹងលើវាសំរាប់ការចម្រើនជឿនលឿននិងមានសារៈសំខាន់ចំពោះការបើកចំហរបស់ចិន។

លោក Li Keqiang បាននិយាយថា”ចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីទាំងអស់ដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មសេរីនិងធ្វើឱ្យសកលភាវូបនីយកម្មមានភាពល្អប្រសើរឡើងនោះ ” ។

លោកនាយករដ្ឋមន្រ្តីចិន បានបន្ថែមថា” យើងក៏មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសផ្សេងៗទៀតអំពីរបៀបដែលយើងអាចធ្វើពាណិជ្ជកម្មឱ្យបានសមស្របជាងមុនដើម្បីឱ្យពាណិជ្ជកម្មសេរីនឹងទទួលបានការរីកចម្រើនដល់កម្រិតខ្ពស់ឡើង។ យើងត្រូវផ្ញើសារដ៏រឹងមាំជាអន្តរជាតិ “។

ដំណើរទស្សនកិច្ចរបស់លោក Li Keqiang ត្រូវបានគេមើលឃើញជាទូទៅគឺដើម្បីគាំទ្រកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ច(RCEP)នេះដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងរដ្ឋអាស៊ានទាំង១០និងបណ្តាប្រទេសអាស៊ី – ប៉ាស៊ីហ្វិកចំនួន៦ផ្សេងទៀតដែលរួមបញ្ចូលទាំងចិន ហើយRCEPនេះតំណាង១ភាគ៣នៃពាណិជ្ជកម្មពិភពលោក។

កិច្ចពិភាក្សានេះត្រូវបានកំណត់ធ្វើនៅថ្ងៃពុធទី១៤ខែវិច្ឆិកាហើយនាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានបញ្ជាក់ថាក្រុមមេដឹកនាំសង្ឃឹមថានឹងបញ្ចប់ការចរចាស្តីពីកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ។

លោក Li Keqiang បាននិយយាថា បរិយាកាសសន្តិភាពគឺជាការចាំបាច់ដើម្បីជំរុញ ពាណិជ្ជកម្មសេរីនិងបានបង្ហាញឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីរក្សាស្ថិរភាពនៅកសមុទ្រចិនខាងត្បូង៕ដោយ៖សុខា/SN

លោក Li Keqiang ថ្លែងនៅកិច្ចប្រជុំនៅសិង្ហបុរីកាលពីថ្ងៃអង្គារទី១៣ខែវិច្ឆិកា