ចិន​អះអាងថា​ឥណ្ឌា កំពុង​បង្កបញ្ហា​នៅ​តំបន់​ដូ​ក្លាំ​

601

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​សុក្រ​ទី​៧​កក្កដា បាន​ជំទាស់​ប្រឆាំង​ការព្យាយាម​របស់​ឥណ្ឌា​ក្នុងការ​បង្កជម្លោះ​អំពី​តំបន់​ដូ​ក្លាំ (Doklam) ។​

​យោងតាម​កិច្ចព្រមព្រៀង​ឥណ្ឌា​-​ចិន អំពី​តំបន់​ចំណុចប្រសព្វ​គ្នា​៣​របស់​ចិន​នោះ ភាគីឥណ្ឌា​អះអាងថា ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៊ូ​តង់ នឹងត្រូវ​បានសម្រេច​ដោ​យ​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ប៊ូ​តង់ ដែល​មានន័យថា​ចិន​និង​ឥណ្ឌា​បានទទួល​ស្គាល់​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​អំពី​បញ្ហា​នេះ​។​

​លោក កេង​សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា អ្វី​ដែលជា​ចំណុចប្រសព្វ​៣
​ដែល​គ្រាន់តែ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​វា​នោះ គឺ ជា​ចំ​ណុ​យ​មួយ ដែលជា​ជាង​ហៅថា​ខ្សែបន្ទាត់​ព្រំដែន​ឬ​ជា​តំបន់​មួយ​។

ដោយនិយាយ​អំពី​តំបន់​ប្រសព្វ​៣​នេះ លោក កេង​សួង បាន​និយាយថា​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស​និង​ចិន​
​ដែល​ទាក់ទង​ទៅនឹង​រដ្ឋ​ស៊ី​ក​គីម (​ឥណ្ឌា​) និង​តំបន់​ទី​បេ​តិ៍ (​ឆ្នាំ​១៨៩០) បញ្ជាក់ថា ផ្នែក​ខ្លះ​នៃ​រដ្ឋ​ស៊ី​ក​គីម​នៃ​ព្រំដែន​ចិន​-​ឥណ្ឌា គឺ​ស្ថិតនៅ​ភ្នំ​គីប​ម៉ូ​ជី នៅ​តំបន់​ភាគ​ខាងកើត​នោះ​។​

​លោក កេង​សួង បាន​និយាយថា ទោះយ៉ាងណា​ក្តី ការចូល​ដោយ​កងទ័ព​ឥណ្ឌា បានកើត​ឡើង​នៅ​ផ្នែក​នៃ​រដ្ឋ​ស៊ី​ក​គីម​នៃ​ព្រំដែន​ចិន​-​ឥ​ណ្ឌ​នោះ នៅ​ចម្ងាយ​ជាង​២.០០០​ម៉ែត្រ​ពី​ភ្នំ​គីប​ម៉ូ​ជី ហើយ​មិន​ទាក់ទង​ជាមួយនឹង​តំបន់​ប្រសព្វ​គ្នា​៣​នេះ​ទេ ។​

លោក បាន​បន្ថែមថា ភាគី​ឥណ្ឌា ដែល​មិន​គោរព​កិច្ចព្រមព្រៀង​ព្រំដែន​នោះ ចាត់ទុក​តំបន់​ដូ​ក្លាំ​ទាំងមូល​នោះ​
​ថា​ជា​ផ្នែក​មួយ​នៃ​តំបន់​ចំណុចប្រសព្វ​៣​នោះ ។ នេះ​ជាការ​ព្យាយាម​ធ្វើឱ្យ​សាធារណជន​យល់ច្រឡំ​។​

ប៉ុន្តែ មតិ​មួយចំនួន​និយាយថា កិច្ចព្រមព្រៀង​ឆ្នាំ​១៨៩០​នោះ បាន​លែងមាន​ប្រសិទ្ធិភាព​ទៀតហើយ ពីព្រោះ​ស្ថានភាព​នោះ បាន​ប្រែ​ប្រួស បន្ទាប់ពី​ជម្លោះ​តាម​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​កាលពី​ឆ្នាំ​១៩៦២៕ ​ដោយ ៖សុខា

​ចិន​អះអាងថា ឥណ្ឌា កំពុង​បង្កបញ្ហា​នៅ​តំបន់​ដូ​ក្លាំ