ចិន​៖ ក្រុម​ប្រទេស​BRICS គួរ​បង្កើន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ជាស​កល​

1011
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi កាលពី​ថ្ងៃ​ចន្ទ​មិថុនា​ទី​៤​បាន​អំពាវនាវ​ឱ្យមាន​កិច្ច​ខិត ខំប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត​ដោយ​ក្រុម​ប្រទេស​BRICS ដែលមាន​៥ ប្រទេស គឺ ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាងត្បូង ដើម្បី​ជំរុញឱ្យមាន​សន្តិភាព និង​ស្ថិរ​ភាពជា​សកល​។​

​លោក Wang Yi បានធ្វើការ​អំពាវនាវ​ដូចនេះ​នៅ​កិច្ចប្រជុំ​ផ្លូវការ​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​BRICS​នេះ ដែល​ត្រូវបាន​ធ្វើជា​អធិបតី ដោយ លោកស្រី Lindiwe Sisulu រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​និង​និង​សហប្រតិបត្តិការ​អន្តរជាតិ​អាហ្វ្រិក​ខាងត្បូង និង ត្រូវបាន​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov រដ្ឋមន្ត្រី​​ក្រសួងការបរទេស​ឥណ្ឌា លោកស្រី Sushma Swaraj និង អនុរដ្ឋមន្ត្រី​ការបរទេស​ប្រេ​ស៊ី​ល លោក Marcos Galvao ។​

​បៀ​ប​វារៈ​កំពូល​នៃ​កិច្ចប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​នេះ​គឺ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​BRICS លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​Johannesburg អាហ្វ្រិក​ខាងត្បូង នៅ​ខែកក្កដា​។​

​នៅក្នុង​សុន្ទរកថា​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​នេះ បាន​គូសបញ្ជាក់ថា​ពិភពលោក​កំពុង​មើលឃើញ​ការផ្លាស់ប្តូរ​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​រយៈពេល​មួយ​សតវត្សរ៍​​ចុងក្រោយ​នេះ​។ នៅក្នុង​បរិបទ​នេះ ក្រុម​ប្រទេស​BRICS គួរតែ​បង្ហាញ​ពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​កាន់តែ​ទូលំទូលាយ ការខិតខំ​ប្រឹងប្រែង រួមគ្នា​ខ្លាំង​ឡើង​និង​មាន​ឆន្ទៈ​​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ទទួលខុសត្រូវ​ដើម្បី​នាំមក​នូវ​សុខុមាលភាព​បន្ថែមទៀត​ដល់​ប្រជាជន​និង​ចូលរួមចំណែក​កាន់តែ​ច្រើនឡើង​ចំពោះ​សន្តិភាព​និង​ការអភិវឌ្ឍន៍​ពិភពលោក​៕

(​រូប​ពីឆ្វេង​) លោក Sergei Lavrov លោក Wang Yi លោកស្រី Lindiwe Sisulu លោក​Marcos Galvao និង លោកស្រី​Sushma Swarajon ស្ថិតនៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​BRICS នៅ​ទីក្រុង​Pretoria អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៨