ចិន​៨​នាក់​និង​ខ្មែរ​ម្នាក់ ត្រូវ​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ហិង្សា ក្នុង​ក្រុងព្រះសីហនុ​

998
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ឃាត់ខ្លួន​ជនជាតិ​ចិន​៨​នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​អំពើហិង្សា​មួយ ផ្អើល​អស់អ្នក​ភូមិ​ក្នុង​ក្រុងព្រះសីហនុ​។​

​របាយការណ៍​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ដឹង​ជាបឋម​ថា នៅ​ថ្ងៃទី​៦​មិថុនា​២០១៨​នេះ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច កម្លាំង​អាវុធហត្ថ​ក្រុង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​បាន​ប្រទេះ​ឃើញ​ករណី​ហិង្សា នៅ​ចំណុច​ម្តុំ​ផ្ទះសំណាក់​ងឺ ឆៃ ស្ថិតនៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ក្នុងនោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៨​នាក់ និង​ជនជាតិខ្មែរ​១​នាក់ នៅ​ចំណុច​ហាង លក់​ឡាន ហឹ​ង ថៃ ស្ថិត​ក្រុម​១៥ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ប្រទះឃើញ​ជនរងគ្រោះ​ម្នាក់ ជា​ជន​ជាតិចិន (​ភ្លាមៗ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។​

​ជាមួយគ្នានេះ សមត្ថកិច្ច ដកហូត​បាន ១.​ទូរស័ព្ទ​១០​គ្រឿង​, ២.​អាយកូម​១​គ្រឿង​, ៣.​អាវុធ​ម៉ាក់​បេ​អា​តា បាញ់​ខ្យល់​១​ដើម​, ៤.​នាឡិកា​១​គ្រឿង​, ៥.​កាបូបយួ​ដៃ​១, ៦.​រថយន្ត​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ចូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត រីឯ​ជនរងគ្រោះ​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕