ចិន​-​កម្ពុជា​នឹង​ពិភាក្សា​ផ្លូវការ​លើកដំបូង​អំពី​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី​នៅ​ដើមខែ​ធ្នូ​

362
ចែករម្លែក
(រូបថតស្ថានទូតចិន)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ ដើម្បី​សម្រេច​ឈានដល់​កុងសង់ស៊ុល​​ចម្បង​នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ចិន​និង​កម្ពុជាភាគី​ទាំងពីរ​នឹង​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​លើកដំបូង​ស្តីអំពី​ការសិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន​និង​កម្ពុជា​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​ថ្ងៃទី​៣​ខែធ្នូ​ នាពេលខាងមុខ​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ចិ​នប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៤​ខែវិច្ឆិកា​នេះ​។​

ប្រភព​ដដែល​បន្តថា​ នេះ​ជាការ​រៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិននិង​កម្ពុជា​។​ពេល​មុននេះ​ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន​និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួចជាស្រេច ដើម្បី​ជំរុញ​កិច្ច​ការដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ល្អ​។​

​ប្រភព​ដដែល​ពុំបាន​បញ្ជាក់​លំអិត​អំពី​កម្មវិធី​និង​សមាសភាព​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ​ទេ​៕​សរន/Ha